Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិក​មួយ​គ្រួសារ​ស្លាប់​ទាំងអស់​យ៉ាង​អាណោចអាធ័ម​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

  • បោះពុម្ព

ភ្នំពេញ ៖ យ៉ាងតិចមាន មនុស្ស៤នាក់ គឺប្តីប្រពន្ធ និងកូនស្រី ២នាក់ទៀត បានស្លាប់យ៉ាង អាណោចអាធ័ម ក្នុងអណ្តាតភ្លើង ដ៏សន្ធោសន្ធៅ ដែលអគ្គិភ័យឆាបឆេះ លំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង នៅព្រឹកមិញនេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្លូវ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជាជំហានដំបូង សមត្ថកិច្ចអះអាងថា អគ្គិភ័យនេះ អាចបណ្តាលមកពី ទុស្សេខ្សែភ្លើង ផ្តើមចេញពី ផ្ទះសង់អំពីឈើលើ ថ្មក្រោម របស់ជនរងគ្រោះ និងរាលដាល ឆាបឆេះបន្ត ទៅលំនៅឋាន ចំនួន២ទៀត ។

ដោយសារស្ថានភាព ភ្លើងមានលក្ខណៈ សន្ធោសន្ធៅខ្លាំង ការជួយអន្តរាគមន៍ មិនអាចទប់ សភាពការណ៍បាន ក៏បណ្តាលឲ្យ មនុស្ស៤នាក់ បានស្លាប់ទាំងគ្រួសារ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់រួមមាន ឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ ជាប្តី , ឈ្មោះ សែន សុផល អាយុ៣៦ឆ្នាំ មុខរបរ ជាគ្រូបង្រៀន ជាប្រពន្ធ, ឈ្មោះ គឹម ណារី ភេទស្រី អា១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ។

កូនស្រីទាំង២ បានស្លាប់នៅ ជាន់ឡៅតឿ ចំណែកឪពុកម្តាយ បានស្លាប់នៅខាងក្រោម ។ មកទល់នឹងពេលនេះ បន្ទាប់ពីអគ្គិភ័យ ដែលមានមនុស្ស ៤នាក់បានស្លាប់ សមត្ថកិច្ចមិនទាន់ ប៉ាន់ប្រមាណបានថា ទ្រព្យសម្បត្តិ ជនរងគ្រោះខូចខាត មានចំនួនប៉ុន្មាន នោះឡើយ ៕

ដកស្រង់ពី៖ នគរវត្ត