Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ីម៉ាក និងសមត្ថកិច្ច ខេត្ដកណ្ដាល ចុះ ស្រង់យកគ្រាប់ MK82 ទម្ងន់ ២២៧គីឡូ ក្រាម ក្នុងទឹកទន្លេមេគង្គ

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងមជ្ឈមណ្ឌល កំចាត់មីន កម្ពុជា ហៅកាត់ថា ស៊ីម៉ាក បានសហការ ជាមួយកម្លាំង សមត្ថកិច្ច ខេត្ដកណ្ដាល បាន បើកប្រតិបត្ដិការ ចុះស្រង់គ្រាប់បែក ម៉ាកMK82

សម្រាប់ទម្លាក់ ពីលើយន្ដហោះ របស់សហរដ្ឋអាមេរិក ចេញពីទឹកទន្លេមេគង្គ ក្នុងភូមិល្វាសលើ ឃុំល្វាស ស្រុកល្វាឯម ខេត្ដកណ្ដាល កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច ខេត្ដកណ្ដាល បានឱ្យដឹងថា កម្លាំងប្រតិបត្ដិការជិត ១០នាក់ បានប្រើកាណូត ពីរគ្រឿង ចុះស្រង់យកគ្រាប់បែក មួយគ្រាប់នេះ ដែលមានទម្ងន់ ៥០០ផោន ស្មើ ២២៧គីឡូក្រាម ប្រវែង២.២២ម៉ែត្រ មុខកាត់ ២៧៣មិល្លីម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ អ្នកនេសាទ បានបង់ សំណាញ់ ស្រាប់តែប្រទះឃើញ គ្រាប់ដ៏ធំមួយនេះ នៅក្នុងទឹកទន្លេមេគង្គ ទើបរាយការណ៍សមត្ថកិច្ច ហើយសមត្ថកិច្ច ខេត្ដកណ្ដាល ក៏រាយការណ៍ ខាងស៊ីម៉ាក ។ នៅពេលនោះ ក្រុមមុខទឹករបស់ស៊ីម៉ាក បានមកសាកល្បង ម៉ាស៊ីនមុខទឹក ដើម្បីរាវរកគ្រាប់ នៅតាមដង ទន្លេមេគង្គហើយ ក៏បានបើកប្រតិបត្ដិការ ចុះរាវរក និងស្រង់គ្រាប់ដ៏ធំមួយនេះ ក្នុងជំរៅទឹក៥ម៉ែត្រ មកដាក់លើគោក ។

ក្រោយពីស្រង់គ្រាប់រួចហើយ ក្រុមការងារ បានដឹកយកគ្រាប់ ទៅកាត់ក្បាល នៅចំណុចបឹងជោរជន់ ក្នុងឃុំល្វាស មុនពេលដឹក យកទៅរក្សា នៅកន្លែងស៊ីម៉ាក ។

ដក់ស្រង់ពី៖ដើមអម្ពិល