Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីកាំកុងត្រូល ប្រមូលទំនិញ ខូចគុណភាព ដុតកម្ទេចចោល រងការរិះគន់ ពីពលរដ្ឋ និងមហាជន យ៉ាងចាស់ដៃ

  • បោះពុម្ព

បន្ទាយមានជ័យ៖ កម្លាំងមន្ត្រីកាំកុងត្រូល សាខាខេត្ត បន្ទាយមានជ័យ បានប្រមូល យកទំនិញ ខូចគុណភាព និងទំនិញផុតថ្ងៃបរិច្ឆេទ ជាច្រើនគីឡូក្រាម យកទៅដុតកម្ទេចចោល ហើយបានរង ការរិះគន់ ពីមហាជន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ចាប់១ដង ចូល១០ដង ដាក់តាំងលក់ យ៉ាងសប្បាយចិត្ត ដោយត្រូវរ៉ូវគ្នា ជាមួយមន្ត្រីទាំងអស់នោះ ។

ការប្រមូលដុត ទំនិញខាងលើនេះ នៅព្រឹកថ្ងៃទី២១  ខែឧសភា ឆ្នាំ២០១៥ នៅបរិវេណដីក្រុនហ៊ុន កាស៊ីណូផ្កាយ៥ ស្ថិតនៅភូមិ សាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត គឺមានដឹកនាំកម្លាំង មន្ត្រីជំនាញ ដោយលោក ស៊ាន ស៊ីណាត ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ ជាច្រើនរូបផងដែរ ។

លោកស៊ាន ស៊ីណាតប្រធាន សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា រាល់ទំនិញ ខូចគុណភាព និងទំនិញ ផុតថ្ងៃបរិច្ឆេទទាំងអស់នេះ គឺមន្ត្រីជំនាញរបស់ យើងតាមប្រមាញ់ និងទប់ស្កាត់ ខណៈក្រុមអាជីករយកទំនិញ ទាំងអស់តាមច្រកទ្វារ តាមច្រករបៀង ដែលដាក់តាំងលក់ អោយទៅ ប្រជាពលរដ្ឋបរិភោគ ធ្វើអោយប៉ះពាល់ដល់ សុខភាពរបស់ ពួកគាត់ធ្ងន់ធ្ងរ ។

ដោយឡែកប្រជាពលរដ្ឋ ក៏ដូចជាមហាជនបានប្រាប់ ការខិតខំប្រឹងប្រែង ទប់ស្កាត់របស់ មន្ត្រីកាំកុងត្រូល វារឿងល្ធហើយ សំរាប់មន្ត្រីទាំងនោះ ។ ពួកគាត់បន្តថា ការទប់ស្កាត់របស់មន្ត្រី កាំកុងត្រូលសាខា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទប់ស្កាត់ ចំពោះតែពលរដ្ឋ យកមកលក់ដូរ បន្តិចបន្តួចប៉ុណ្ណោះ សំរាប់ការចិញ្ចឹមអាយុជីវិត របស់ពួកគាត់ តែចំពោះឈ្មួញធំៗ  នាំចូលទំនិញ គ្រប់ប្រភេទ តាមច្រកទ្វារ តាមច្រករបៀង នានាក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនដែលឃើញមន្ត្រី  ទាំងនោះបង្ក្រាបទប់ស្កាត់ និងការ ដកហូតអ្វីនោះទេ ព្រោះឈ្មួញទាំងនោះ បានបង់លុយ បង់កាករាល់ថ្ងៃ រាល់ខែជាប្រចាំ ដូច្នេះទើបទប់ស្កាត់១ដង ចូល ១០ដង ។ ចំពោះទំនិញដែលមន្ត្រី កាំកុងត្រូល ប្រមូលយកទៅដុតកម្ទេចចោល រួមមាន កម្ទេចនំចម្រុះ ចំនួន ២៣កញ្ចាប់ ទឹកដោះគូជូ (Wahaha) ចំនួន១កេសធំ មកពីប្រទេសចិន ទឹកក្រូច ទឹកផ្លែឈើចម្រុះ ចំនួន២៨០កំប៉ុង មកពីប្រទេសថៃ ទឹកដោះគោឆៅ ចំនួន៣០ប្រអប់ មកពីប្រទេសថៃ ទឹកស៊ិអ៊ិវ (Chin Su) ចំនួន២៤ដប មកពីប្រទេសវៀតណាម មីកញ្ចប់ (MAMA) ចំនួន៣១កេសតូច មកពីប្រទេសថៃ និងក្រូចខូចគុណភាព ចំនួន ៩០គីឡូក្រាម ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល