បណ្តាញសង្គម

បាញ់នៅក្រុងតាខ្មៅ ស្លាប់ម្នាក់ របួសម្នាក់ លោកស្នងការថា រឿងគំនុំ សាក្សីថា ករណីប្លន់

កណ្តាល៖ នៅម៉ោងប្រមាណ ៨ និង១០ នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ មានជនប្រដាប់កាំភ្លើង K59 ពីរនាក់ បានបាញ់ប្រហារ ទៅលើអ្នកដំណើរ បណ្តាលឲ្យស្រ្តី ម្នាក់ស្លាប់ និងបុរសម្នាក់ ទៀតរងរបួសធ្ងន់ នៅសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងថា ជាករណីប្លន់ ឬជាគំនុំនោះ ប៉ុន្តែរបស់ជនរងគ្រោះ  និងទ្រព្យសម្បត្តិជាប់ នឹងខ្លួនដទៃទៀត មិនមានការ បាត់បង់ឡើយ ។ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពី អត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ។ សមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់ ក្នុងអំពើបាញ់ប្រហារនេះ ជិះម៉ូតូម៉ាក់វីវ៉ា ក្រោយធ្វើសកម្មភាព ពួកគេបានរត់ គេចខ្លួនបាត់អស់ ដោយសុវត្ថិភាព ។

ស្នងការនគរបាល ខេត្តកណ្តាល លោក អ៊ាវ ចំរើន បានថ្លែងប្រាប់ភ្លាមៗ ក្រោយកើហេតុថា ការបាញ់ប្រហារនេះ មិនមែនជា ករណីប្លន់នោះទេ គឺជាករណីគំនុំ ។ លោក បន្តបញ្ជាក់ថា សមត្ថកិច្ច រកឃើញសំបក គ្រាប់ចំនួន ៣គ្រាប់ នៅកន្លែងកើតហេតុ ។  ទោះបីជាយ៉ាងណា សាក្សីមួយចំនួន នៅកន្លែងកើតហេតុ គេនៅតែមាន ការសង្ស័យថា ការបាញ់ប្រហារនេះ ជាករ ណីប្លន់ មិនមែនជា ករណីគំនុំ ដូចលោកស្នងការ បញ្ជាក់នោះទេ ។

តែមូលហេតុ ដែលក្រុមចោរ មិនបានយកម៉ូតូ និងទ្រព្យសម្បត្តិ ដទៃទៀត ដោយសារពេលវេលា មិនអំណោយផល ពោលក្រុមចោរខ្លាច ប្រជាពលរដ្ឋ នៅកន្លែង កើតហេតុ ឡោមព័ទ្ធចាប់ខ្លួន ទើបពួកគេសម្រេចចិត្ត រត់គេចខ្លួន ទាំងមិនយក អ្វីទាំងអស់ ៕

 

 

 

 

ដកស្រងពី៖ដើមអម្ពិល