បណ្តាញសង្គម

អាជ្ញាធរនិង សមត្ថកិច្ច ក្រុង ប៉ោយប៉ែត ប្រើវិធានការក្ដៅ បំបែកក្រុមតវ៉ា

បន្ទាយមានជ័យ ៖ បន្ទាប់ពីការសម្រប សម្រួលមិនបានលទ្ធផល ពោលក្រុមតវ៉ានៅ តែមិនព្រម ចូលតុចរចានោះ

បានធ្វើឱ្យអាជ្ញា ធរនិងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំង នគរបាល និងអាវុធហត្ថ បានបញ្ចេញ វិធានការក្ដៅធ្វើការ បំបែកពួកគេ និងបានយករទេះ រុញពីកណ្ដាលផ្លូវ ដើម្បីឈានទៅ ដល់ការបើកចរាចរណ៍ ឡើងវិញផងដែរ នៅវេលាម៉ោង ១២ និង ៤០នាទី រសៀលថ្ងៃទី២៥  ខែឧសភា  ឆ្នាំ២០១៥នេះ  ។  

ការប៉ះទង្គិចគ្នាមួយប្រាវ រវាងភាគីទាំងពីរ បានបណ្ដាលឱ្យបុរសកម្មករម្នាក់ សន្លប់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ។ សូមបញ្ជាក់ថា ក្រុមកម្មករនិងអ្នករកស៊ី នៅជាយដែនប៉ោយប៉ែត ប្រមាណ១០០នាក់ បាននាំគ្នាតវ៉ា ដើម្បីឱ្យអាជ្ញាធរ ពាក់ព័ន្ធបញ្ឈប់ ការកៀបសង្កត់ យកលុយពីពួក គាត់តទៅទៀត ៕

 

 

 

 

 

 

 

 

   ដកស្រងពី៖ដើមអម្ពិល