Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនយុវជន សិស្សវិទ្យាល័យដំដែក ក្រោយធ្លាយវីដេអូ ប្រើអំពើហិង្សា លើសិស្ស ស្រីរួមថ្នាក់

  • បោះពុម្ព

សៀមរាប ៖ យុវជនម្នាក់ រៀននៅវិទ្យា ល័យដំដែក ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើ ការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការដើម្បី ចាត់ការបន្ដតាម នីតិវិធី ច្បាប់ ក្រោយពីយុវជនរូបនេះ ពាក់ព័ន្ធទៅ នឹងការប្រើអំពើហិង្សា ដោយដៃទៅលើសិស្ស មិត្ដរួមថ្នាក់  ហើយវិដេអូ នៃការប្រើអំពើហិង្សា មួយនេះ ត្រូវបានបែកធ្លាយជាបន្ដបន្ទាប់នៅ លើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ការប្រើអំពើហិង្សា របស់យុវជន រូបនេះ  ទៅលើក្មេងស្រី មិត្ដរួមថ្នាក់ បានកើតឡើង តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅ ក្នុងបន្ទប់រៀន ដោយយុវជន បង្កបានប្រើ កណ្ដាប់ដៃនិងកែងដៃ វាយទៅលើ ក្មេងស្រី រងគ្រោះ រហូតធ្វើឱ្យនាង យំហូរទឹកភ្នែក រហាម ក្នុងចំណោម ក្រសែភ្នែក មិត្ដរួមថ្នាក់ ជាច្រើននាក់ នៅក្នុងបន្ទប់ ថ្នាក់រៀន ដោយ គ្មាននរណាម្នាក់ ជួយឃាត់និងអន្ដរាគមន៍នោះ ឡើយ ហើយពេលនោះ ក៏មិនឃើញមានវត្ដ មានគ្រូប្រចាំថ្នាក់ នៅទីនោះដែរ ។

រហូតមកដល់ ពេលនេះ មូលហេតុពិត ប្រាកដដែលនាំ ឱ្យមានអំពើហិង្សា ទៅលើ សិស្សស្រីអាយុ១៤ឆ្នាំ នៅវិទ្យាល័យដំដែក ខាងលើនេះ មិនទាន់អាចស្វែងរក ពីមូលហេតុពិតប្រាកដ នៅឡើយទេ ប៉ុន្ដែតាមរយៈការបង្ហាញនៅ ក្នុងរូបភាពវីដេអូ រយៈពេលជាង ៣នាទីឃើញ ថា ដំបូងឡើយក្មេងស្រី រងគ្រោះនិយាយដូច ជាស្ដីឱ្យទៅយុវជនបង្ក ពេលនោះយុវជន រូបនេះ បានប្រើកណ្ដាប់ដៃ និងប្រើកែងអុក ទៅលើក្បាល ក្មេងស្រីបណ្ដាល ឱ្យនាងស្រែក យំអោនក្បាលក្រាប នឹងតុតែម្ដង ។

អធិការនគរបាល ស្រុកសូទ្រនិគម លោក ទេព ចាន់ណា បានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ថា យុវជនបង្កដែល មានឈ្មោះហុង សុជី អាយុ១៧ឆ្នាំ រស់នៅ ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រ និគម ខេត្ដសៀមរាប ត្រូវបានកម្លាំងសមត្ថ កិច្ចរបស់លោក ធ្វើការឃាត់ខ្លួន កាលពីវេលា ម៉ោង៩ព្រឹក រួចបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ដ នៅវេលាម៉ោង ៣រសៀលថ្ងៃ ដដែលនេះ ។

លោកទេព ចាន់ណា បានបញ្ជាក់ថា យុវ ជនរូបនេះ ជាសិស្សរៀន នៅថ្នាក់ទី ៩បេ នៃ វិទ្យាល័យដំដែក ដោយរៀនជាមួយក្មេងស្រី រងគ្រោះ ឈ្មោះវីរៈមណីនាថ អាយុ១៤ឆ្នាំ រស់នៅភូមិ ដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រ និគម ។ អធិការនគរបាល រូបនេះ បានបញ្ជាក់ថា ចំពោះសកម្មភាព នៃការប្រើអំពើ ហិង្សាខាង លើ លោកមិនបាន ទទួលព័ត៌មានពីខាង សាលានោះឡើយ ពោលរឿងរ៉ាវទាំងនេះ បានបែកធ្លាយ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក រួចក៏មានសាច់ញាតិខាង ក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្ដឹងជាផ្លូវ ការហើយឈាន ទៅដល់ការចាប់ខ្លួនយុវជន រូបនេះតែម្ដង  ៕

 

ដកស្រង់ពី៖ដើមអម្ពិល