បណ្តាញសង្គម

បញ្ជូនខ្លួន ជនដៃដល់២នាក់ ទៅសាលាដំបូង ខេត្ត ក្រោយកាប់ជនរងគ្រោះ ដាច់កដៃម្ខាង ដោយខឹងថា បណ្តើរសង្សាពួកគេ

បន្ទាយមានជ័យ: លោកឧត្តម សេនីយ៍ត្រីឱ បូរិន្ទ មេបញ្ជាការ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់នៅ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥

ថាកម្លាំងអាវុធហត្ថ បានធ្វើការបញ្ជូន ខ្លួនជនដៃដល់ ពីរនាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់ បន្ទាប់ពីឃាត់ ខ្លួនបានកាលពី វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១៤ កក្កដា ២០១៥ នៅចំណុច រង្វង់មូលស្រីគ្រប់ ល័ក្ខស្ថិត ក្នុងភូមិនិងសង្កាត់ ព្រះពន្លាក្រុង សិរីសោភ័ណ ។

លោកបានបន្តថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវឃាត់ខ្លួននេះគឺ ជាជនដៃដល់ ក្នុងករណីយកដាវ កាប់លើជនរងគ្រោះ បណ្តាលអោយដាច់ កដៃឆ្វេង បន្ទាប់ពីមានការ យល់ច្រឡំថា ជនរងគ្រោះបណ្តើរ ស្រីស្នេហ៍ឌឺ នៅមុខក្លឹបកំសាន្ត វិមានរៀម កាលពីយប់ថ្ងៃទី១០ ខែកក្កដា ហើយក្រោយ ធ្វើសកម្មភាព ជនដៃដល់បាន គេចខ្លួនបាត់ ។

តែដោយការកំណត់ មុខសញ្ញាជនដៃដល់ បានកម្លាំងអាវុធហត្ថ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ ការចាប់ខ្លួន បាននៅល្ងាចថ្ងៃទី១៤ ម្ស៉ិលមិញ នៅចំណុចខាងលើ ។ លោកឧត្តម សេនីយ៍ត្រីបានបញ្ជាក់អោយដឹងថា ជនដៃដល់ទាំងពីរនាក់រួមមាន ១/ ឈ្មោះ រឿម ភក្ត្រា ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាម្ចាស់ដាវ ២/ ឈ្មោះ ប៉ៃ ភិរម្យ ហៅ ពីន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះដាច់កដៃមាន ឈ្មោះ ដា ឆៃយី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅចំណុចកើតហេតុ។

ក្រោយពីបានសាកសួរ ចម្លើយរបស់ សមត្ថកិច្ចរួចមក ជនសង្ស័យទាំង២នាក់បានឆ្លើយ សារភាពថា មូលហេតុ ដែលពួកគេកាប់ ជនរងគ្រោះ មកពីគេយល់ច្រឡំថា ជនរងគ្រោះបណ្ដើរស្រី របស់គេទៅស៊ីផឹក ឌឺដងដាក់ ពួកគេ ទើបពួកគេប្រព្រឹត្ត អំពើល្មើសនេះ ។

ឯសំដីរបស់ ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ស្រីម្នាក់នោះ ត្រូវជាបងប្អូន ជីដូនមួយ របស់ខ្លួនទេ ៕ 

ដកស្រងពី៖ដើមអម្ពិល