Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយរឿង​ព្រះរាជ​អាជ្ញា​រង​ ម៉ម វណ្ណដា ដោះ​លែង​ជន​សង្ស័យ​ ឡេ វ៉ាន់ឡុង ដែល​កម្លាំង​ចម្រុះ​ធ្វើ​រដ្ឋបាល​ឆេកឆេរ​ឃើញ​គ្រឿង​ញៀន

  • បោះពុម្ព

រតនគិរី៖ យោងតាមប្រភពពត៌ មានពីសមត្ថកិច្ច ប្រាប់ឲ្យដឹងថា ពួកគាត់ហាក់បីដូចជា ពុំមានអារម្មណ៍ និងទឹកចិត្តធ្វើ ការងារនោះទេ

សព្វថ្ងៃនេះដោយសារតែ ការខិតខំបំពេញការងារ ដូចជាទប់ស្កាត់បទល្មើសផ្សេងៗ ចាប់ជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ តែជនប្រព្រឹត្តិ បទល្មើសមិនត្រូវ បានផ្តន្ទាសទោស ដោយច្បាប់ ពោល គឺដោះលែងអោយ មានសេរីភាព ក្រៅប្រព័ន្ធច្បាប់ ។

ប្រភពពត៌ មានខាងលើប្រាប់ បន្តទៀតថា ជាក់ស្តែងកាល ពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកថ្មីៗ ជនជាតិយួនម្នាក់ឈ្មោះ ឡេ វ៉ាន់ឡុង បើករថយន្តស៊េរី ទំនើបម៉ាក Jaguar ពាក់ស្លាកលេខ ភ្នំពេញ2Q-1014 ត្រូវបានកម្លាំងចម្រុះ ធ្វើការត្រួតពិនិត្យ ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ ៧៨ត្រង់ ចំណុចភូមិទេសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ឆែកឆេរឃើញគ្រឿងញៀន ប្រភេទម៉ាទឹកកក ១១០មីលីក្រាម ប្រដាប់សេព និងជញ្ជីងថ្លឹង គ្រឿងញៀនចំនួន០១ ។

រីឯជនសង្ស័យឈ្មោះ ឡេ វ៉ាន់ឡុង ជនជាតិយួន ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំង អាវុធហត្ថមូលដ្ឋាន ក្រុងបានលុង ឃាត់ខ្លួនបញ្ជូនទៅទី បញ្ជាការអាវុធ ហត្ថខេត្ត រួចមន្ត្រីជំនាញ អាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែជនសង្ស័យ ខាងលើនេះ ត្រូវបានដោះលែង អោយមានសេរីភាព ដោយលោកព្រះរាជ អាជ្ញារងម៉ម វណ្ណដា (មិនធ្វើការចោទប្រកាន់ ) ។

ប្រភពពត៌មាន ដោយឡែកទៀត ប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវ បានដោះលែង អោយរត់គេចខ្លួន ទៅប្រទេសវៀតណាម បាត់ទៅហើយ ។ ការទំនាក់ទំនងនានា ទាក់ទិនទៅ នឹងការដោះលែង ជនសង្ស័យ រក្សាទុកគ្រឿងញៀន អោយមានសេរីភាព នេះដែរ  មិនអាចសុំការបំភ្លឺ ពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តរតនគិរី បានទេ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ។ គេកំពុងតែឆ្ងល់ថា ការដោះលែង ជនសង្ស័យ ដែលមាន វត្ថុតាងអោយមាន សេរីភាព ដោយសារតែ អំណាចទឹកលុយ ឫក៏មានអន្តរាគមន៍ ពីថ្នាក់លើណាមួយ ៕