Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៧នាក់ រងរបួសធ្ងន់ស្រាល ១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១២លើក នៅថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ

  • បោះពុម្ព

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៧នាក់ បានស្លាប់ ១០នាក់ រងរបួសធ្ងន់ និង៨នាក់ រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ចំនួន១២លើក (យប់៦លើក) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នេះបើយោងតាម ការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការ នគរបាលជាតិ។

គេហទំំព័រដដែល បានឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យ ខូចខាតយានយន្ត សរុប២៣គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ១៦គ្រឿង រថយន្តធុនតូច ៦គ្រឿង និងរថយន្តធុនធំ ១គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ៤លើក ស្រវឹង ២លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក  បត់គ្រោះថ្នាក់ ១លើក និងមិនគោរពសិទ្ធ ១លើក ។ ចំពោះអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ចំនួន ២១នាក់ (យប់ ១០នាក់) ។

ដោយឡែក នៅថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះផងដែរ កម្លាំងនគរបាល ចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុប ចំនួន ៩២២គ្រឿង (រថយន្តធំ ២៥៨គ្រឿង) ស្មើនឹង ៩២២ករណី ល្មើសក្រដាស់ស្នាម មាន ៥២៣គ្រឿង ស្មើនឹង ៥២៣ករណី ចំពោះករណី ល្មើសបច្ចេកទេស ៣៩៩គ្រឿង ស្មើនឹង ៣៩៩ករណី ដោយឡែកម៉ូតូ ត្រូវបានពិន័យ សរុបចំនួន ១,៩០៩គ្រឿង ៕