Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំពាក់លុយគេ ជិត១មឺុនដុល្លារ នៅខេត្តស្វាយរៀង រត់មកពួនអាត្មា នៅខេត្តបន្ទាយមានជ័យ ត្រូវជាប់ខ្នោះ

  • បោះពុម្ព

បន្ទាយមានជ័យ : កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ នគរបាលព្រហ្មទណ្ឌ ខេត្តស្វាយរៀង

បានចាប់ខ្លួន ស្រ្តីម្នាក់ នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ពីបទឆបោកលុយ អ្នកដទៃ ចំនួន៨ពាន់ដុល្លារ ពីខេត្តស្វាយរៀង ហើយមក សម្ងំលាក់ខ្លួន ជាមួយកូន នៅហាងមួយកន្លែង ក្នុងភូមិសែសិន  សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះ រ៉ា ផានី អាយុ ២៨ឆ្នាំ រស់នៅ ភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបាន លោក ហឹុង ប៊ុនជា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្វាយរៀង ចេញដីកាបញ្ជា អោយចាប់ខ្លួន កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ពីបទបោក ដោយ ជំពាក់ប្រាក់ឈ្មោះ រស់ សម្បត្តិ ចំនួន ៨ពាន់ដុល្លារ តែមិនសង ។

ក្រោយការចាប់ខ្លួន ស្រ្តីរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ខេត្ត ស្វាយរៀងវិញ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ៕

ដកស្រងពី៖ដើមអម្ពិល