Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្ចីម៉ូតូគេ ពីសៀមរាប យកមកលក់ នៅបន្ទាយមានជ័យ ត្រូវជាប់ខ្នោះ របស់នគរបាល

  • បោះពុម្ព

បន្ទាយមានជ័យ : កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន ជនសង្ស័យ ២នាក់ នៅថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០១៥ ក្រោយពីធ្វើ សកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះ ដែលជាមនុស្ស ស្គាល់គ្នា នៅខេត្តសៀមរាប ហើយជិះយកមកលក់ នៅក្រុង សិរីសោភ័ណ ។

មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះយូ សុដាល័ក្ខ អាយុ ២០ឆ្នាំ នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុង សៀមរាប ខេត្តសៀមរាប និងទី២ ឈ្មោះ ធី វិតឺ អាយុ ១៨ឆ្នាំ រស់នៅភូមិវត្ត ដំណាក់ សង្កាត់សាលាកំរើក ក្រុង និងខេត្តសៀមរាប ។

តាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បាន ខ្ចីម៉ូតូគេពី សៀមរាបមកលក់ នៅបន្ទាយមានជ័យ កាលពីថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៥ ហើយពេលនោះ ដោយដឹងថា ចាញ់បោក ជនសង្ស័យទាំង ២នាក់ ជនរងគ្រោះ បានប្តឹង ទៅនគរបាល ខេត្តសៀមរាប ។

ក្រោយមានពាក្យ បណ្តឹងរួចហើយ នគរបាល ខេត្តសៀមរាប បានសុំសហការ ជាមួយនគរបាល ខេត្តបន្ទាយ ធ្វើការស្រាវជ្រាវ រហូត ចាប់បានពួកគេទាំង ២នាក់តែម្តង ។ ក្រោយចាប់ខ្លួន នគរបាល ខេត្ត សៀមរាប បញ្ជាក់ប្រាប់ថា ពិតជាពួកវាទាំង ០២នាក់ ពិតប្រាកដ ហើយ ក៏នាំខ្លួន ទៅកាន់ ខេត្តសៀមរាបវិញ ជាម្ចាស់ទឹកដី ដើម្បីកសាង សំណុំរឿង បញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

 

ដកស្រង់ពី៖ដើមអម្ពិល