Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តបើកដេញ ចាប់រថយន្តដឹកទំនិញ ជ្រុលទៅបុកក្មេងស្រី លក់ក្រឡាន ស្លាប់ម្នាក់

  • បោះពុម្ព

បន្ទាយមានជ័យ ៖ ក្មេងស្រីលក់ ក្រឡាន តាមចញ្ចើមផ្លូវម្នាក់ បានស្លាប់ នៅនឹងកន្លែង បន្ទាប់ពីត្រូវបាន រថយន្តកាមរីឆ្លាម បើករេចង្កូតទៅបុក កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិគោក ទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលនបូរី ខេត្តបន្ទាយមានជ័យ ។

លោកស៊ី ឌី អធិការស្រុក មង្គលបូរី បានប្រាប់ឱ្យ ដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះផាន់ ភាស់ អាយុ១៧ឆ្នាំ មានមុខ របរជាអ្នកលក់ ក្រឡាន រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។ ប្រភពព័ត៌មានពីកន្លែង កើតហេតុ បានអោយដឹងថា មុនពេលកើត ហេតុគេឃើញ រថយន្តឆ្លាម មួយគ្រឿង ពណ៌ស្ករ បើកបរ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដេញ រថយន្តមួយគ្រឿងទៀត ដែលដឹកទំនិញ លុះដល់ ចំនុចកើតហេតុ រថយន្តឆ្លាម ក៏ឡើងវ៉ារថយន្ត ដឹកទំនិញ ខាងស្តាំ ក៏រេចង្កូតទៅ បុកក្មេងស្រី ដែលជាជនរង គ្រោះខាងលើ បណ្តាលអោយស្លាប់ នៅនឹងកន្លែង ហើយរថយន្ត ត្រូវបាន ក្រឡាប់ជាច្រើនត្រឡប់ ។

ក្រោយពីកើត អ្នកបើកបរ រថយន្តរត់គេច ខ្លួនបាត់ ស្រមោលតែម្តង បន្សល់ទុកតែ រថយន្ត ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2F-3688 ។ បច្ចុប្បន្នសមត្ថកិច្ចបា ន ប្រមូលយកវត្ថុតាង រក្សាឃាត់ទុកនៅក្នុង អធិការដ្ឋាន នគរបាលស្រុក មង្គលបូរី ដើម្បីរងចាំការដោះ ស្រាយគ្នា តាមក្រោយ ចំណែកសាកសព ជនរគ្រោះ ត្រូវបានបងប្អូន សាច់ញាតិយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕

 

 

 

 

ដកស្រងពី៖ដើមអម្ពិល