បណ្តាញសង្គម

កម្មករសំណង់ ធ្វើការនៅការដ្ឋាន ធនាគារ កាណាយ៉ា ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ពេលដែលកំពុងធ្វើការ ត្រូវខ្សែភ្លើងឆក់

បន្ទាយមានជ័យ ៖ សម្រែកស្រែក របស់ស្រ្តីម្នាក់ យំបីកូន ឱបសពប្តី ដែលបានស្លាប់ ឆក់ខ្សែភ្លើង នៅពេលដែល កំពុងធ្វើការ នៅក្នុងការ ដ្ឋានសំណង់ សាងសង់ ធនាគារកាណាឌីយ៉ា ស្លាប់ និងរបួសធ្ងន់ម្នាក់ បន្ថែមទៀត ។

ហេតុការណ៍ គ្រោះថ្នាក់ ឆក់ខ្សែភ្លើងស្លាប់ កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅប្លុកអក្សរអ៊ុយ ក្នុងការដ្ឋាន សាងសង់ សំណង់ធនាគារ កាណាឌីយ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សូន្យ វ៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឈូក ឃុំត្រម៉ែង ស្រុកឈូក ខេត្តកំពត សព្វថ្ងៃរស់នៅ ក្នុងការដ្ឋានសំណង់ សាងសង់ ធនាកាណាឌីយ៉ា មានប្រពន្ធ និងកូនតូច អាយុ ៥ខែម្នាក់ អ្នករបួសធ្ងន់នោះ មានឈ្មោះ ហ៊ីង ចេស ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រម៉ែង ស្រុកឈូក ខេត្តកំពត រស់នៅក្នុងសំណង់ដូចគ្នា ។

លោកសុជាតិ បានបន្តថា កម្មករសំណង់ មកធ្វើការនៅ ក្នុងការដ្ឋាននេះ  មកពីខេត្តកំពត ទាំងអស់ ប្រុសស្រី និងមានកូនមកជាមួយ មានចំនួនជាង ៥០នាក់ ឯណោះ ហើយមុនពេលកើត ហេតុនោះ នៅម៉ោង ៨ព្រឹក កម្មករសំណង់ ទាំងអស់ បានធ្វើការជាធម្មតា ចំណែកជនរង គ្រោះទាំងពីរនាក់ បាននាំគ្នាលើករន្ទាដែក ដាក់តគ្នាឡើងទៅលើ លុះនាំគ្នាលើកដាក់តដែក និងដែកនោះហើយ ក៏បានលើករន្ទានោះ ដាក់មកដីវិញ ដោយមិនបានមើល ថានៅដីនោះមានខ្សែភ្លើង ដាក់ចំខ្សែភ្លើងដាច់ ឆក់ស្លាប់ នៅនិងកន្លែងកើត ហេតុតែម្តង ចំណែកម្នាក់ទៀត ត្រូវបានកម្មករ ដឹកយកទៅពេទ្យសង្គ្រោះទាន់ពេលវេលា ។

លោកជាតិ បាននិយាយបន្តទៀតថា ក្រោយកើតហេតុ រួចថៅកែសំណង់ បានចេញសោហ៊ុយដឹកសព យកទៅស្រុកកំណើត នៅខេត្តកំពតវិញ នៅថ្ងៃដដែល ផងដែរ រីឯអ្នករងរបួសធ្ងន់ ថៅកែចេញមើលជំងឺ រហូតដល់ជា ។ ចំណែកកម្មករ ទាំងអស់ បាននាំគ្នានិយាយថា មិនប្តឹងថៅកែនោះទេ ព្រោះវាជារឿង គ្រោះថ្នាក់ ដោយចៃដន្យ តែប៉ុណ្ណោះ ៕

ដកស្រងពី៖ដើមអម្ពិល