បណ្តាញសង្គម

ករណី​បា.ញ់​ស​ម្លា​.​ប់​ជនជាតិ​ចិន​២​នាក់ នៅ​កាស៊ីណូ (​តុង​ហ្វា​យ​ប៉ា​លី​រិ​ន​) ចាប់់​បាន​ជន​ដៃដល់​ហើយ

ករណីបាញ់សម្លាប់ជនជាតិចិន ចំនួន០២នាក់នៅនឹងកន្លែង និងរងរបួសម្នាក់ នៅក្នុងកាស៊ីណូ (តុងហ្វាយប៉ាលីរិន) ក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងចម្រុះរួមមាន ៖ កម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត សហការគ្នាតាមចាប់់ជនដៃដល់ជនជាតិចិន បានចំនួន០៣នាក់ ដកហូតកាំភ្លើង០៥ដើម និងរថយន្ត០៣គ្រឿង ។

ហេតុការណ៍បាញ់សម្លា.ប់នេះ កើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក នៅក្នុងកាស៊ីណូ តុងហ្វាយប៉ាលីរិន ស្ថិតនៅ ក្រុមទី១៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។ ប្រភពពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ប្រាប់អោយដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ក្នុងការបាញ់ប្រហារសម្លា.ប់ជនជាតិចិន២នាក់ និងម្នាក់ទៀតរងរបួស ក្នុងកាស៊ីណូ យីហោតុងហ្វាងប៉ាលីរិន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនបានហើយ។

ជនសង្ស័យឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លី ហើយមូលហេតុដែលនាំដល់ការផ្ទុះអាវុធបាញ់សម្លាប់នេះដោយសារជម្លោះរឿងជំពាក់ប្រាក់ ។ «សូមរម្លឹកថា ករណីនេះសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់» សូមបញ្ជាក់ដែរថា រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្ត បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងតាមប្រម៉ាញ់ស្រាវជ្រាវរកជនបង្ក។ ជាលទ្ធផលគិតត្រឹមម៉ោងនេះ កម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យមួយចំនួនយកមកធ្វើសាកសួរតាមនីតិវិធី និងបន្តតាមស្រាវជ្រាវរកជនដៃដល់ផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ សូមជម្រាបជូនថា ការសន្និដ្ឋានជំហ៊ានដំបូង ករណីបាញ់សម្លាប់គ្នានេះ គឺពាក់ព័ន្ធនឹងទំនាស់ជំពាក់ប្រាក់។

ផ្តើមចេញពីការបាញ់សម្លាប់គ្នានេះ គណៈបញ្ជាការរដ្ឋបាលខេត្ត បានដាក់ចេញនៅវិធានការដាច់ណាត់ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីដែលរកឃើញមាន ការបាញ់សម្លាប់ ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នោះអាជ្ញាធរខេត្ត នឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុតទៅទៀត។ ដោយឡែកចំពោះជនល្មើសដែលឃាត់ខ្លួនបាន នឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព