Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនអនាថា និង​ញៀន​ថ្នាំ ១២៦​នាក់ ផ្ទេរ​ពី​ក្រុង​បាត់ដំបង ទៅ​មណ្ឌល​កែប្រែ​ក្រុងព្រះសីហនុ

  • បោះពុម្ព

ឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ត្រី រាជ ថាវរៈ មេបញ្ជាការកងអនុសេនាធំដឹកជញ្ជូន ដឹកនាំកម្លាំង និងរថយន្ត ទៅអធិការក្រុងបាត់ដំបង តាមសំណើររបស់លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ដែលបានស្នើសុំរថយន្ត ដើម្បីដឹកជញ្ជូនជនអនាថា និងជនញៀនថ្នាំ ទៅមណ្ឌលកែប្រែ ក្រុងព្រះសីហនុ ។

ក្នុងការផ្ទេរនេះដែរ មានការចូលរួមពីកម្លាំងចម្រុះ រួមមាន ៖ កម្លាំងអធិការក្រុងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងដឹកជញ្ជូន យោធភូមិភាគទី៥ ដោយប្រើប្រាស់រថយន្តចំនួន ០៤គ្រឿង ដឹកជញ្ជូនជនអនាថា និងញៀនថ្នាំ មានចំនួន ១២៦នាក់ ផ្ទេរចេញពីអធិការក្រុងបាត់ដំបង ទៅមណ្ឌលកែប្រែ ក្រុងព្រះសីហនុ ៕

ដកស្រង់ពី៖ កោះសន្តិភាព