Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ដកហូត​ម៉ូតូ​៥​គ្រឿង​មក​វិញ

  • បោះពុម្ព

ជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ព្រមទាំងរកឃើញម៉ូតូចំនួន៥គ្រឿងផងដែរ ចាប់ពីវេលាទៀបភ្លឺព្រឹកថ្ងៃទី២ សីហា ២០២២ ស្ថិតនៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។

ជនសង្ស័យទាំង៣នាក់ រួមមាន១-ឈ្មោះប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើតសង្កាត់អូរឬស្សី, ២-ឈ្មោះជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលកោះសង្កាត់អូរជ្រៅ និង៣- ឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរប្ញស្សី ។

បើតាមរបាយការណ៍របស់នគរបាលជំនាញបានឲ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរស២នាក់កាលពីខែកក្កដា២០២២។ ជនរងគ្រោះទី១-ឈ្មោះយឹម វិរៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ជាសន្តិសុខ (តំណាងឲ្យជនជាតិឥណ្ឌូនេស៊ី) បានដាក់ពាក្យប្តឹងនិងរាយការណ៍ថា កាលពីយប់ថ្ងៃទី២៣ កក្កដា ២០២២មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចម៉ូតូម៉ាកឃ្លីកចំនួន២គ្រឿង ដែលទុកមុខអគារធ្វើការរបស់ជនជាតិឥណ្ឌូនេស៊ីដោយ១គ្រឿង ពណ៌ខ្មៅ លាយលឿង និង១គ្រឿងពណ៌ខ្មៅលាយស ។

ដោយឡែក ជនរងគ្រោះទី២ បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៧ កក្កដា ឆ្នាំដដែល ដោយជនរងគ្រោះឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ប្តឹងនិងរាយការណ៍ថា នៅយប់ថ្ងៃទី២៥ កក្កដា មានជនមិនស្គាល់មុខ២នាក់ បានលួចម៉ូតូរបស់គាត់មួយគ្រឿងម៉ាកស្គូពីពណ៌ក្រហមក្រម៉ៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបាត់ដំបង១.O.៤៥៨៥ ដែលប្អូនរបស់គាត់ដាក់នៅមុខបន្ទប់។

ក្រោយទទួលពាក្យបណ្តឹងពីតំណាង និងជនរងគ្រោះពិសេសអនុវត្តន៍តាមបទបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងអនុលោមតាមកាសម្របសម្រួលនិតិវិធីពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានដឹកនាំកម្លាំងជំនាញបើកកាស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ជាបន្តបន្ទាប់និងរកឃើញម៉ូតូចំនួន៥គ្រឿងផងដែរ។

ក្រោយសួរនាំជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំងនេះមែន។សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង៣នាក់នេះ ជាមុខសញ្ញាលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ម៉ូតូទាំង៥គ្រឿងសមត្ថកិច្ចបានសុំគោលការណ៍ទៅថ្នាក់លើធ្វើកាប្រគល់ឲ្យម្ចាស់វិញដើម្បីយកទៅប្រើប្រាស់ខណៈជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព