Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តកូរ៉េ ចំណុះ៥តោន បើកបុកចូលផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ រងរបួសមនុស្ស ៣នាក់

  • បោះពុម្ព

ភ្នំពេញៈ នៅវេលាម៉ោង ៧និង ២០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវហានណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណី រថយន្តកូរ៉េ ចំណុះ ៥តោន ពាក់ស្លាកលេខ ស្វាយរៀង 3A-0017 បានបុកចូលផ្ទះ របស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវបង្ក អោយមានអ្នករង របួស ៣នាក់។

ជនរងគ្រោះ មានប្រុស ២នាក់ នឹងស្រីម្នាក់ ត្រូវបានគេដឹក យកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក សែនសុខ អ្នករងគ្រោះ ទីមួយឈ្មោះ ចិត ចិរិយា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរធ្វើកា រោងចក្រ រងរបួស ត្រង់ជើងនឹងក្បាល ធ្ងន់ធ្ងរ ទី២ឈ្មោះ ចិត បញ្ញា ប្រុសអាយុ១៩ឆ្នាំ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរដែរ ទី៣ ឈ្មោះ ចាន់ សុខជា រងរបួសដាច់ស្មារខាងឆ្វេងជ្រៅ។ ក្រោយកើតហេតុអ្នកបើករថយន្ត បង្កបានរត់គេច ខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ៕ 

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល