បណ្តាញសង្គម

៧​ថ្ងៃ ដើមខែ​សីហា​នេះ ថៃ​បញ្ជូន​ពលករ​ខ្មែរ​ជាង ១០០ នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច ព្រំដែន​កម្ពុជា​

៧ថ្ងៃ ដើមខែសីហានេះ ទាហានឈុតខ្មៅថៃ បានបញ្ជូនពលករខ្មែរ ជាង ១០០ នាក់ មកឲ្យសមត្ថកិច្ចព្រំដែនកម្ពុជា ស្រុកសំពៅលូន។

តាមការបញ្ជាក់ពីកម្លាំងការពារតំបន់ព្រំដែន បានឲ្យដឹងថាៈ រយៈពេល ៧ថ្ងៃ ចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ ទាហានឈុតខ្មៅរបស់ថៃ បានបញ្ជូនពលករខ្មែរ ដែលធ្វើចំណាកស្រុក ដោយខុសច្បាប់ ចូលធ្វើការងារនៅប្រទេសថៃ សរុបចំនួន ១២៤ នាក់ ក្នុងនោះ ពលករបុរសចំនួន ២៨ នាក់ ស្ត្រីចំនួន ៥១នាក់ និងក្មេងប្រុស ស្រី មានចំនួន ៤៥ នាក់។

ប្រភពព័ត៌មានពីមន្ត្រីជំនាញដដែល បានបញ្ជាក់ថាៈ ចំនួនពលករដែលបានចាកចេញ ខាងលើ បានឆ្លងដែនចូលក្នុងទឹកដីថៃ កាត់តាមច្រករបៀង ពិសេសនៅពេលយប់ ក្នុងភូមិសាស្ត្រនានា របស់ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករទាំងអស់ខាងលើ ក្រោយសហការទទួលពីភាគីទាហានថៃ ក្រុមគ្រូពេទ្យ បានពិនិត្យធ្វើតេស្ត ជាលទ្ធផលអវិជ្ជមាន នូវជំងឺកូវីដ-១៩ រួចហើយអនុញ្ញាតឲ្យវិលត្រឡប់ ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា