Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ឃាតករ បាញ់សម្លាប់​ប្អូនប្រុស​បង្កើត សមត្ថកិច្ច ចាប់​បញ្ជូនមក​តុលាការ ខេត្តក្រចេះ​

  • បោះពុម្ព

សមត្ថកិច្ច ប្រើរយៈពេល ៣០ ម៉ោង ដើម្បីតាមចាប់ខ្លួនជនដៃដល់ ត្រូវជាបងប្រុសបង្កើត បាញ់សម្លាប់ប្អូនប្រុសខ្លួនឯង នៅស្រុកស្នួល ខេត្តក្រចេះ ហើយរត់គេចខ្លួន ត្រូវកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់បាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

មកដល់ថ្ងៃទី៨ ខែសីហា នេះ សមត្ថកិច្ច ត្រៀមបញ្ជូនសំណុំរឿង និងជនដៃដល់ ទៅតុលាការខេត្តក្រចេះ ហើយជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ករណីនេះ គឺកើតឡើងដោយសារទំនាស់ពាក្យសម្ដី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចការ៉េ ៩៩៩៩ ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្ម កើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ស្រ៊ុន ខុម ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានយកកាំភ្លើងខ្លី បាញ់លើជនរងគ្រោះ ឈ្មោះ ស្រ៊ុន សុខាវ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវជាប្អូនបង្កើត ចំសៀតថ្កាខាងឆ្វេង ធ្លាយទៅសៀតថ្កាខាងស្តាំ បណ្តាលឱ្យស្លាប់ នៅតាមផ្លូវ ពេលកំពុងដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ជនសង្ស័យ ឈ្មោះ ស្រ៊ុន ខុម ក្រោយពេលធ្វើសកម្មភាពរួច បានរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចស្រុកស្នួល នគរបាលក្រចេះ សហការជាមួយកម្លាំងជំនាញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបាន នៅចំណុចផ្ទះសំណាក់ទឹកមា ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ច ដកហូតបានអាវុធខ្លី១ដើម ម៉ាក Glock លេខ KPY990 បង់២ គ្រាប់ 9mm ចំនួន ១២ គ្រាប់ និងថ្នាំញៀន ម្សៅក្រាមថ្លា ពណ៌ស មួយចំនួន។ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ ពីប្រភពកាំភ្លើងនោះនៅឡើយទេ ក៏ប៉ុន្តែជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា កាំភ្លើងខ្លីមួយដើមនោះ គឺខ្លួនទិញតាមអនឡាញ ដែលគេនាំចូលមកពីប្រទេសថៃ៕

ដកស្រង់ពី៖ រស្មីកម្ពុជា