Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាយឡិនឌើរ ដឹកគ្រញូងលោតឆត្រមកពីព្រះវិហារ ឆ្លងភ្លើងឆេះតាមផ្លូវ

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ៖ រថយន្តហាយឡិនឌើរ កែច្នៃ១គ្រឿង ដឹកឈើគ្រញូង សន្លឹកពេញ សង្ស័យលោតឆត្រ មកពីខេត្តព្រះវិហារ ត្រូវបានឆ្លងចរន្តភ្លើង ឆាបឆេះពេលកំពុងបើកបរ នៅលើដងផ្លូវជាតិ លេខ៧ កាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។

ប៉ុន្តែប្រភពព័ត៍មាន ពីសមត្ថកិច្ចជំនាញ បានប្រាប់ឲ្យដឹងថា ខណៈរថយន្តកំពុង ឆាបឆេះនោះ ត្រូវបានពលទាហាន វរៈលេខ១ រៀបរយនាតំបន់ប្រតិបត្តការ សឹករងខេត្តត្បូងឃ្មុំ ដែលនៅជិតនោះបានចេញមក លើកជញ្ជូនឈើគ្រញូង សន្លឹកនោះពីរថយន្ត ដែលកំពុងឆេះ យកចូលទៅក្នុង បន្ទាយគេអស់ ហើយសកម្មភាពនេះ ត្រូវប្រភពពី ពលទាហានដែលនៅ វរះលេខ១នោះ ប្រាប់មកសមត្ថកិច្ចថា មេគេ ឈ្មោះ ជួន សុខឿន ថាឈើទាំងនោះ គេមិនឲ្យមក សមត្ថកិច្ចជំនាញ យកទៅធ្វើកំណត់ហេតុទេ ព្រោះជាឈើជ័យភណ្ឌ ។

ទាក់ទងសកម្មភាពនេះ លោក ជួន សុឃឿន មេវរះលេខ១ រៀបរយ មិនអាចសុំការពន្យល់ បានទេថា តើសំអាងលើច្បាប់អ្វី ដែលលោកអះអាងថា ឈើនោះជាឈើ ជ័យភណ្ឌ មិនប្រគល់ឲ្យ មកសមត្ថកិច្ចជំនាញ ធ្វើការតាមនិតិវិធី ព្រោះពុំមាន លេខទូរស័ព្ទ។

សូមបញ្ជាក់ដែរថា ករណីទាហានជញ្ជូនយក ឈើគ្រញូងឈ្មួញ ចូលបន្ទាយនេះ ត្រូវប្រភពពី សមត្ថកិច្ចជំនាញ ជិតស្និទនិងឈ្មួញ រកស៊ីឈើ នៅស្រុកមេមត់ ប្រាប់មកថា ករណីនេះ ម្ចាស់ឈើកំពុងពឹងពាក់ ឲ្យអ្នករកស៊ីឈើ ប្រណិតប្រចាំស្រុក មេមត់ម្នាក់ ឈ្មោះ មិនា មករត់ការចរចា ដើម្បីសុំដោះដូរ យកឈើវិញ ប៉ុន្តែមេទាហាន វរះលេខ១ ឈ្មោះ ជួន សុឃឿន អាចមិនទាន់អោយ ព្រោះសង្ស័យចរចា តម្លៃគ្នាមិនទាន់ត្រូវ ៕

ដកស្រង់ពី៖ នគរវត្ត