Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនជាតិ​ថៃ​ម្នាក់​ទៅ​តុលាការ ករណី​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​

  • បោះពុម្ព

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែយប៉ែត បបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ រួមនឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់ ទម្ងន់ ០,៦៦ក្រាម -ម្សៅក្រាមពណ៌ស (ខហិត) ចំនួន០១កូនថង់កិប ទម្ងន់០,៣១ក្រាម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា ករណីនេះធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី៧ខែសីហាឆ្នាំ២០២២។ លោកដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ អាំងខាន សៃលូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯជនសង្ស័យថា ខ្លួនបានទិញថ្នាំញៀនមករក្សាទុក សម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ ។ កងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និវត្ថុតាងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ ២០២២នេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា