Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ៩លើក នៅថ្ងៃទី២២ ខែកក្កដា ម្សិលមិញ

  • បោះពុម្ព

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស ៣នាក់ បានស្លាប់ ១៣នាក់រងរបួសធ្ងន់ និង៨នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៩លើក (យប់៤លើក) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

គេហទំព័រដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះបានបង្កឲ្យ ខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង និងរថយន្តធុនតូច៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ១លើក និងប្រជែងគ្រោះថ្នាក់១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ចំនួន២០នាក់ (យប់១៤នាក់)។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ៩៨២គ្រឿង (រថយន្តធំ ៣១០គ្រឿង) ស្មើនឹង៩៨២ករណី ល្មើសក្រដាសស្នាមមាន៦៣៣គ្រឿង ស្មើនឹង ៦៣៣ករណី, ចំពោះករណីល្មើសបច្ចេកទេស៣៤៩ គ្រឿងស្មើនឹង ៣៤៩ ករណីដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.៩២៦ គ្រឿង៕

ដកស្រង់ពី ៖ ដើមអម្ពិល