បណ្តាញសង្គម

ក្រុម​ឆក់​យ៉ាង​សកម្ម​ប្រចាំ​ខណ្ឌ​កំ​បូលជាប់ជុច​ហើយ!

ក្រុមចោរឆក់យ៉ាងសកម្មនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌកំបូល និងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះចំនួន០២នាក់ស្រី ទី១-ឈ្មោះ វង ស៊ីនួន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពងទឹក ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (កើតហេតុថ្ងៃទី០៤. ០៨. ២០២២ ម៉ោង០៧និង៤៥នាទី) និងទី២-ឈ្មោះ គ្រឿន លីស្រ័ន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (កើតហេតុ) ។លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់អោយដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿង ញៀន ប៉ុស្ដិ៍នគរបាលបែកចាន ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល បានចេញល្បាតក្នុងភូមិសាស្ដ្រស្រុក។

ពេលល្បាតដល់ចំណុចផ្លូវជាតិលេខ៤ខាងមុខផ្សារ អង្គស្នួល ឃុំពើក ស្រុកអង្គស្នួល បានប្រទះឃើញជនសង្ស័យចំនួនបីនាក់ ជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1CV-0705 គួឲ្យសង្ស័យក៏ហៅសួនាំ ពេល នោះជនសង្ស័យឈ្មោះ អ៊ុន សៀងឡេង ហៅឡេង និងឈ្មោះ ស៊ិន ចំណាត់ ហៅណាត់ និងឈ្មោះហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទយ៉ាងសកម្មនៅបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៥១ ផ្លូវជាតិ៤១ បន្ទាប់មកជនសង្ស័យបានឆ្លើយ ទៀតថាខ្លននៅមានបក្ខពួកឈ្មោះ ឆាយ ភារិទ្ធ ហៅក្រិត ឈ្មោះ សេង មករា ឈ្មោះ អ៊ុក វណ្ណី ហៅតុង ឈ្មោះ ម៉េង លីហួ ឈ្មោះ យ៉ាន់ សីហា ។

ក្រោយពីទទួលបានព័ត៌ដូចនេះ ទើបកម្លាំងអធិការដ្ឋាននគរបាល ស្រុក បានតាមស្វែងរកជន សង្ស័យ និងបានឃាត់ជនសង្ស័យមានឈ្មោះដូចខាងលើ មកអធិការដ្ឋាននគរ បាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធីច្បាប់។ បន្ទាប់មក ជនសង្ស័យទាំង8នាក់បានសារភាពថា ខ្លួនជាបក្សពួកតែមួយនឹងបានចូលរួមធ្វើសកម្មភាពជាមួយគ្នាមែន។ ចំពោះឈ្មោះ ស៊ិន ចំណាត់ ឈ្មោះឆាយ ភារិទ្ធ ឈ្មោះ ម៉េង លីហួ ឈ្មោះអ៊ុក វណ្ណី ឈ្មោះ យ៉ាន់ សីហា ឈ្មោះ ហេង រ៉ាយុទ្ធ មានប្រើប្រាស់សារធាតុញៀន។ ចំពោះឈ្មោះ អ៊ុន សៀងឡេង និងឈ្មោះ សេង មករា គ្មានប្រើប្រាស់សារធាតុញៀនទេ។ក្រោយមក កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បានធ្វើការជូនដំណឹងទៅជនរងគ្រោះដើម្បីដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធីច្បាប់។ ចំពោះករណីនេះក ម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព