Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេសកកម្ម​បំបែកសំណុំរឿង​ចិន​បា.ញ់​ចិន​ស្លា​.​ប់ម្នាក់ នៅ​ក្រុងព្រះសីហនុ លទ្ធផល​ជីវិត​ជនសង្ស័យ​០៣​នាក់​ត្រូវ​បញ្ចប់

  • បោះពុម្ព

ករណីផ្ទុះអាវុធ បណ្តាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងម្នាក់រងរបួស កាលពីវេលាម៉ោង១២និង៥០ នាទីយប់ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ដែលបង្កឡើងដោយមនុស្ស មួយក្រុមមានគ្នា ៦នាក់ មានខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត និងចិន ៥នាក់ ដែលបេសកកម្មនោះ ត្រូវបានបញ្ចប់ ទីបំផុតចិន ៤នាក់ បានបាត់បង់ជីវិត ។

បេសកកម្មបំបែកសំណុំរឿងចិនបាញ់សម្លា.ប់ចិនខាងលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមការបំភ្លឺពីសាក្សី នៅកន្លែងកើតហេតុឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញជនជាតិចិនមួយក្រុម (ជនរងគ្រោះ និងជនសង្ស័យ) ជិះរថយន្ត១គ្រឿងជាមួយគ្នា មិនដឹងជាមកពីផឹកស៊ី នៅកន្លែងណាទេ លុះមកដល់ចំណុចខាងលើ ក៏បង្កជម្លោះជាមួយគ្នា ដោយជនសង្ស័យទាំង៣ បានធ្វើសកម្មភាព យកអាវុធខ្លី និងកាំបិត គំរាមជនរងគ្រោះទាំង៣នាក់ ។

ឃើញដូច្នេះ អ្នកបើកបររថយន្ត(ខ្មែរ) បានរត់ចេញក្រៅ ហើយស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយ ចាប់គ្រៀកជនរងគ្រោះម្នាក់ (ចិន) កើតការវាយប្រតាយប្រតប់គ្នា បណ្តាលជនរងគ្រោះ ត្រូវជនសង្ស័យចាក់១កាំបិត ត្រូវពោះ ហើយបានរុញទ្វារថយន្ត ស្ទុះលោតចេញក្រៅ តែត្រូវជនសង្ស័យបាញ់១ គ្រាប់ចំក្បាលស្លា.ប់ក្បែរកង់រថយន្ត ។ ចំណែកជនរងគ្រោះម្នាក់ទៀត(ចិន) ដែលជិះខាងមុខ ត្រូវបានក្រុមជនសង្ស័យ ៣នាក់ចាប់ខ្លួនយកទៅ រួមជាមួយរថយន្តរបស់ជនរងគ្រោះ ជាមធ្យោបាយរត់គេចខ្លួនបាត់ផងដែរ ។

លោកស្នងការ បន្តថា ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក គួច ចំរើន អភិបាល គណៈភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងនគរបាលស្រុកព្រៃនប់ បានបើកការស៊ើបអង្កត និងស្រាវជ្រាវ ជាបន្ទាន់ ទើបឈានដល់ការបង្ក្រាបលើករណីនេះ ដែលភ្លាមនោះ កម្លាំងល្បាតដោយរថយន្ត នៃកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងជិះល្បាតនៅក្បែរនោះ បានទទួលព័ត៌មាន ក៏ជិះដេញតាមប្រកិតរថយន្តជនសង្ស័យ ដែលបើករត់គេចខ្លួន ហើយជនសង្ស័យបានធ្វើការបាញ់ ប្រហារមកលើសមត្ថកិច្ច ទើបសមត្តកិច្ចមានការបាញ់តបតគ្នាទៅវិញទៅមកជាច្រើនគ្រាប់ ។

តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ច នៅតែបន្តការដេញតាម ដោយមិនអនុញ្ញាតិឲ្យជនល្មើសរត់គេចខ្លួនផុតពីសំណាញ់ច្បាប់បានឡើយ ។ ពេលនោះ ក្នុងនាមរូបលោកជាស្នងការននគរបាលខេត្ត មានតួនាទីការពារប្រជាពលរដ្ឋ រក្សាសន្តិសុខ សុវត្តិភាព សង្គម ក្នុងខេត្តទាំងមូល និងមានជំនាញព្រហ្មទណ្ឌស្រាប់ លោកបានបញ្ជា និងបន្ថែមកម្លាំងជំនាញពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញតាមជនសង្ស័យ រហូតដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុង ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ទើបរថយន្តរបស់ជនសង្ស័យ ដែលបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើងថ្ម ដែលខណៈនោះ កម្លាំងសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធរថយន្តបង្ក ធ្វើឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ តែសមត្តកិច្ចបានរំដោះជនរងគ្រោះម្នាក់ ជាជនជាតិចិន ដោយគាត់បានលូនចេញពីក្នុងរថយន្តមកក្រាប នៅក្បែរនោះទាំងដៃមានជាប់ខ្នោះ ។

ស្របពេលមានការបាញ់តដៃគ្នា រវាងសមត្តកិច្ច និងជនសង្ស័យ បណ្តាលឲ្យរថយន្តជនសង្ស័យបើកទៅបុកបង្គោលភ្លើង ពេលនោះជនសង្ស័យ ២នាក់បានស្លា.ប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ ហើយជនរងគ្រោះម្នាក់ ក៏របួសធ្ងន់ធ្ងរដែរ ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យ និងជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយ សាររបួសធ្ងន់ធ្ងរពេក ជនសង្ស័យម្នាក់នោះ ក៏បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។

សរុបមកវិញ បេសកកម្មបំបែកសំណុំរឿងចិនបាញ់សម្លា.ប់ចិន នៅក្រុងព្រះសីហនុនេះ ជាលទ្ធផល ៖

  • ជនរងគ្រោះ មាន៣នាក់ ខ្មែរម្នាក់ (ជាអ្នកបើកបរ)
  • ជនជាតិចិន ០២នាក់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
  • ជនសង្ស័យ ០៣នាក់ ជាជនជាតិចិន ស្លា.ប់ទាំង ០៣នាក់ ។

សមត្ថកិច្ច បានចាប់យកវត្ថុតាង រួមមាន ៖

  • អាវុធខ្លី០១ដើម ម៉ាក CF98 ពណ៌ខ្មៅ (មានបញ្ចូលគ្រាប់ ១គ្រាប់ ក្នុងកាណុង)
  • បង់អាវុធខ្លី០១ មានគ្រាប់ ប្រភេទ ៩ mm ០៥គ្រាប់
  • រើសបានគ្រាប់ ៩mm ក្នុងរថយន្តចំនួន១ គ្រាប់
  • សំបកកាទុស ប្រភេទ ៩mm ចំនួន០៧ គ្រាប់ (បន្សល់ទុកនៅកន្លែងកើតហេតុ មុខសណ្ឋាគារ ៥២០ ចំនួន១ គ្រាប់ និងបន្សល់ទុកក្នុងរថយន្តចំនួន៦ គ្រាប់) ។
  • ខ្នោះដៃ ០២គូ (នៅជាប់ដៃជនរងគ្រោះ១គូ)
  • កាំប៉ិតស្នៀត ០២ដើម
  • កាបូបដៃកៀបក្លៀក ០១ ពណ៌ប្រផេះ
  • លិខិតឆ្លងដែន ០២ក្បាល ( ឈ្មោះ HUANG MIN និងឈ្មោះ FENG QIANG ) ។
  • អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក
  • ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ០១សន្លឹក (ឈ្មោះ FENG QIANG )
  • កាតធនាគារ ០៥សន្លឹក
  • ស្លាកលេខរថយន្ត ០១គូ (ព្រះសីហនុ 2A-6145)
  • កាបូបស្ពាយពីក្រោយចំនួន ០១ ពណ៌ប្រផេះក្នុងនោះមាន ៖ ១.គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន ០៧គ្រាប់(ខ្ចប់ក្នុងថង់ផ្លាស់ស្ទិក) ។
  • ខ្សែរិត (ស៊ីល) មួយចំនួនធំ
  • ខ្សែពួរលីឡុង ០១ខ្សែ
  • ស្កុតថ្លា ០១ដុំ
  • កន្សែងដៃហែកជាជំរាក់ៗចំនួន ០៧បន្ទះ(សម្រាប់ចុកក្នុងមាត់ជនរងគ្រោះ) ។
  • ទួណឺវីស ០១
  • ខ្នោះដៃ ០១គូ(សរុបទាំងអស់៣គូ នៅជាប់ដៃជនរងគ្រោះ១គូ)
  • សោរខ្នោះដៃ ០២ ស្រោមខ្នោះ ០៣ ។

ទោះជាយ៉ាងណា រឿងហេតុនាំឲ្យមានអំពើបាញ់ប្រហារខាងលើនេះ កម្លាំងជំនាញ នៃនគរបាលព្រហ្មទណ្ឌ កំពុងបន្តការស្រាវជ្រាវជាបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព