បណ្តាញសង្គម

​នាំក្រុម​ជើង​ខ្លាំង​ៗ​ដែល​ព្រួត​គ្នា​កា.ប់កម្ទេច​​ម៉ូតូ​គូ​សត្រូវ​​​ទៅ​តុលាការ

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជូនក្រុមជនសង្ស័យចំនួន០៥នាក់ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៩ សីហា នេះ ក្រោយបញ្ចប់ការសួរនាំ ក្នុងសំណុំរឿង «កាប់កម្ទេចម៉ូតូ» គួរបក្សដិបក្សអំឡុងមានផ្ទុះជម្លោះ ។

នៅក្នុងព្រឹត្តិហេតុនៃកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ជនសង្ស័យទាំង០៥នាក់មាន ១-ឈ្មោះ ឡាយ ខិត អាយុ១៦ឆ្នាំ ២-ឈ្មោះវង្ស វឌ្ឍវត្ថា អាយុ២០ឆ្នាំ ៣-ឈ្មោះទី បុន្នីដាវុធ អាយុ១៦ឆ្នាំ ៤-ឈ្មោះសយ វិស័យ អាយុ២០ឆ្នាំ និង៥-ឈ្មោះតាវ គឹមហៃ អាយុ២០ឆ្នាំ ។ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បាននិយាយថា ក្រុមជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានកម្លាំងរបស់លោកតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នាកាលពីថ្ងៃទី ០៨ សីហា ដោយយោងតាមបណ្ដឹងជនរងគ្រោះឈ្មោះ រ៉ូន គឹមហ៊ ប្រុសអាយុ២៣ឆ្នាំ ដែលអះអាងថា ក្រុមជនដៃដល់បានកា.ប់បំផ្លាញម៉ូតូរបស់ខ្លួន ។

បើតាមព្រឹត្តហេតុ ក្រុមជនទាំង០៥នាក់ ត្រូវជាប់សង្ស័យថា បានប្រើប្រាស់កាំបិត និងដុំថ្មកា.ប់និងគប់ទៅលើម៉ូតូជនរងគ្រោះរហូតខ្ទេចខ្ទីរអស់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ សីហា នៅចំណុចខាងមុខពេទ្យយាយជី ស្ថិតក្នុងភូមិរចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយពីមានជម្លោះដោយពាក្យសំដីពេលជិះម៉ូតូតាមផ្លូវ ។លោក ឈឿង គឹមសុង បានបញ្ជាក់ថា អំពើហិង្សារហូតកាប់បំផ្លាញម៉ូតូភាគីម្ខាងនេះ គឺផ្ដើមចេញពីការប៉ះទង្គិចពាក្យសំដី ពេលជិះម៉ូតូតាមផ្លូវ ។ បើតាមចម្លើយ ពួកគេបានប៉ះអង្គិចពាក្យសំដីគ្នា រួចក៏ឈានដល់ឈ្លោះប្រកែកគ្នា។

ពេលនោះ ពួកគេបានជិះម៉ូតូប្រដេញគ្នា ពួកគេបានស្រែកឌឺដងគំរាមគ្នាទៅវិញទៅមក រហូតភាគីម្ខាងដែលមានគ្នាច្រើន បានព្រួតគ្នាជិះតាមស្ទាក់ជាប់ ហើយជនរងគ្រោះផ្ដួលម៉ូតូរត់គេច ក៏ត្រូវភាគី០៥នាក់ទាញកាំ.បិត.កា.ប់កម្ទេចម៉ូតូ និងខ្លះលើកដុំថ្មគប់បន្ថែមរហូតដល់ខ្ទេចខ្ទីរម៉ូតូ។លោកបានបញ្ជាក់ទៀតថា ក្រោយទទួលបានបណ្ដឹងជនរងគ្រោះលោកស្នងការ ក៏បានបញ្ជាឲ្យកម្លាំងការិយាល័យរបស់លោក ធ្វើការស្រាវជ្រាវរហូតតាមឈាត់ខ្លួន បានក្រុមជនដៃដល់ចំនួន០៥នាក់ ។ ពេលនេះ មន្ត្រីជំនាញ បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងខេត្តហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព