Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នឹកស្មានមិនដល់! សុំបាយ មិនឱ្យហូប បុរសម្នាក់ យកអង្រែបុកគ្រឿង វាយយាយជី នៅវត្តសំពៅអណ្តែត បណ្តាលឱ្យស្លា.ប់

  • បោះពុម្ព

ដូនជីម្នាក់ បានដេកស្លា.ប់នៅក្នុងថ្លុកឈាម ដោយសារតែបុរសម្នាក់ ខឹងសុំហូបបាយមិនបាន ក៏យកអង្រែបុកគ្រឿង វាយទៅលើដូនជីនោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗ។ សមត្ថកិច្ច ឃាត់ខ្លួនបុរសដៃដល់បានភ្លាមដែរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចវត្តសំពៅអណ្តែត ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន ឈ្មោះ ហេង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ស្នាក់នៅក្នុងវត្តសំពៅអណ្តែត) មានស្រុកកំណើតនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាបុរសអានាថា មកសុំលោកសង្ឃនៅជាមួយ។ នៅមុនកើតហេតុ ជនសង្ស័យ បានក្រោកពីដេក ដើរទៅសួរយាយជី ឈ្មោះ តែង ឃុន អាយុ ៦២ឆ្នាំ រស់នៅភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ថាមានបាយហូបអត់? គាត់ឃ្លាន។

ភ្លាមនោះ ជនរងគ្រោះ ក៏ឆ្លើយតបវិញថា «ឯងគិតតែពីដេកស៊ី អត់មានជួយការងារលោកសង្ឃសោះ! តើមានបាយឯណាឱ្យឯងហូបទៅ?» គ្រាន់តែលឺជនរងគ្រោះស្តីឱ្យដូច្នេះ បុរសដៃដល់ស្រាប់មានចិត្តខឹង បានទាញអង្រែបុកគ្រឿង វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង អនុវត្តបន្តតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព