Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិវៀតណាម ០៤នាក់ ជួញដូរគ្រឿង​ញៀន នៅក្រុងបាវិត

  • បោះពុម្ព

ជនសង្ស័យចំនួន ០៤ នាក់ ( ស្រីម្នាក់ ) ជាជនជាតិវៀតណាម ត្រូវបានប៉ូលិសខេត្តស្វាយរៀង ចាប់នៅក្រុងបាវិត។

ជនជាតិវៀតណាមទាំងនេះ បានចូលមកជួញដូរគ្រឿងញៀន ក្នុងទឹកដីសង្កាត់បាវិត ក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាម។ វត្ថុតាង ដែលសមត្ថកិច្ច បានដកហូតសរុប រួមមាន÷ សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៧ គ្រឿង, ទូរស័ព្ទដៃ ១២ គ្រឿង, កុំព្យូទ័រយួរដៃ ០១ គ្រឿង, ប្រាក់ដុល្លារ ៩២២ដុល្លារ, ប្រាក់ដុង ២៨,០០០,០០០ដុង, ប្រាក់រៀល ៤០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព