Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តក្រឡុក ស៊ីម៉ង់ត៍ បុកអ្នក ជិះម៉ូតូ ស្លាប់ប្រពន្ធ ប្តីរងរបួស

  • បោះពុម្ព

ភ្នំពេញ ៖  គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកអ្នកជិះម៉ូតូពីរនាក់ប្តី ប្រពន្ធ បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់ នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នៅមុខវិទ្យាស្ថាន IICផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 5A-1056 អ្នកបើកបររត់គេចខ្លួនបាត់  ។ ចំណែកជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ឃួន   ធី  ស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ  ស្នាក់នៅភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ  ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅ ជួយអន្តរាគមន៍ វាស់វែង និងប្រគល់សពជនរងគ្រោះ ទៅឲ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ ៕


ដកស្រង់ពី ៖ ដើមអម្ពិល