Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ឆ្នាំង បាញ់សម្លាប់ខ្លួនឯង នៅក្នុងស្នងការដ្ឋាន

  • បោះពុម្ព

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៥នេះថា

មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដោយ លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានដកកាំភ្លើងបាញ់ សម្លាប់ខ្លួន ស្លាប់ភ្លាមៗ នៅកន្លែក កើតហេតុ ក្នុងស្នងការដ្ឋាន ខណៈមូលហេតុនៃ ការធ្វើអត្តឃាត ខ្លួនឯងនេះ នៅមិនទាន់ បញ្ជាក់ច្បាស់ នៅឡើយនោះទេ ។

ប៉ុន្តែប្រភព ព័ត៌មាន ពីមន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការធ្វើអត្តឃាតនេះ  ទំនងមកពី មានរឿងរ៉ាវ នៅក្នុងគ្រួសារ ដោយសារ តែម្សិលមិញ លោក ទេព សារ៉ាត់ បានមានទំនាស់ ជាមួយស្រីស្នេហ៍ របស់ខ្លួនម្នាក់ ដោយស្នេហ៍នោះ លួចទៅមាន ប្រុសថ្មី នាំឲ្យជនរងគ្រោះ លោក ទេព សារ៉ាត់ ខឹងនៅបាន ប្រើអំពើ ហិង្សាទះ ស្រីស្នេហ៍ ២-៣កំផ្លៀង នាំ ឲ្យនារីម្នាក់នោះ ខឹងនឹងបានដាក់ពាក្យបណ្តឹង ប្តឹងប្រើ អំពើហិង្សា ដោយទាមទារ ជំងឺចិត្ត ២០លានរៀល ទើបឈាន ដល់ការសម្រេច ចិត្តបាញ់សម្លាប់ ខ្លួនឯងតែម្តងទៅ ៕

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល