Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកស្រុកទឹកឈូ ១៣នាក់ ពុលត្រីក្រពត តែជួយសង្រ្គោះ ទាន់ពេលវេលា

  • បោះពុម្ព

កំពត៖ ប្រជានេសាទ ប្រុស-ស្រី ១៣នាក់ បានពុលត្រីក្រពត បណ្តាលឲ្យក្អួត ចង្អោរគ្រប់ៗគ្នា តែមិនបណ្តាលឲ្យ រង គ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ ពោលត្រូវបាន ដឹកបញ្ជូនទៅ សង្រ្គោះទាន់ពេលវេលា នៅមណ្ឌលសុខភាព។

មន្រ្តីនគរបាល ស្រុកទឹកឈូ បានឲ្យដឹងថា ករណីពុល ត្រីក្រពតនេះ បានកើតឡើង នៅម៉ោង ៤រសៀល ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិ គីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាល ដដែលបន្តថា ករណីពុល ត្រីក្រពតនេះ បានកើតឡើង គ្រាក្រុមជនរងគ្រោះ ជាប្រជានេសាទ បាន អង្គុយផឹកស៊ី សប្បាយជុំគ្នា ដោយក្លែមជាមួយ ត្រីក្រពត ពេលឡើងមក ពីនេសាទ  ក្រោយពីអង្គុយ ផឹកស៊ីបានមួយសន្ទុះ បណ្តាលឲ្យ ក្រុមអ្នកផឹកស៊ី មានអាការៈវិលមុខ និងក្អួតចង្អោរតែម្តង។

មន្រ្តីរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពត ចំនួន១០ប្រភេទ ក្នុងនោះមាន ៣ ប្រភេទ មានជាតិពុល។ ត្រីក្រពតមាន សារធាតុពុល ទាំង៣ប្រភេទ មានជាតិពុល ខ្ពស់បំផុត នៅរដូវពងកូន បន្តពូជ ដែលជាធម្មតា កើតឡើងនៅក្នុង ខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា ។

តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពត ដែលមានជាតិពុលនោះ រួមមាន៖ Tetrao  don cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព។

ចំពោះជាតិពុល នៅក្នុងខ្លួនត្រី ក៏មានកម្រិត ខុសគ្នាដែរ គឺពង និងស្ពែមមានជាតិពុល ខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។ អ្នកដែលបរិភោគ នូវត្រីកំពត ទាំង៣ប្រភេទ ខាងលើនេះ អាចបណ្តាលឲ្យ ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹក ចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យ ស្លាប់ក៏មាន ៕

ដកស្រង់ពី៖ ដើមអម្ពិល