បណ្តាញសង្គម

បុរសរំលោភ ម្ដាយក្មេក អាយុ៨៧ឆ្នាំ សម្រេចបញ្ចប់ ជីវិតចងក នៅកន្លែង អាវុធហត្ថ

កំពង់ធំ ៖ បុរសសង្ស័យ នៅក្នុងករណីចាប់ រំលោភម្ដាយក្មេក ដែលមានអាយុ រហូតដល់ ៨៧ឆ្នាំ

បានបញ្ចប់ជីវិត របស់ខ្លួនចងកនៅទី បញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ដកំពង់ធំ កាលពី ព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នេះ ក្រោយពីត្រូវបាន កម្លាំងអាវុធហត្ថចាប់ ខ្លួន ហើយត្រៀម បញ្ជូនខ្លួន ទៅកាន់ តុលាការ ចាត់ការទៅតាម ផ្លូវច្បាប់ ។

សម្រាប់អំពើ អត្ដឃាតចងក សម្លាប់ខ្លួន របស់ជនសង្ស័យ ខាងលើនេះ មិនទាន់អាច ស្វែងរកការ បញ្ជាក់ ពីមន្ដ្រីអាវុធហត្ថ ក៏ដូច ជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ដកំពង់ ធំ បាននៅឡើយទេ នៅព្រឹកថ្ងៃ ដដែល នេះ ដើម្បីចង់ដឹងអំពី មូលហេតុ ពិតប្រាកដ ក៏ដូច ជាសកម្មភាព នៃអំពើអត្ដឃាត មួយនេះ ។

យោងតាម ប្រភពព័ត៌មាន ពីខេត្ដកំពង់ធំ បានឱ្យដឹងថា នៅព្រឹកព្រលឹម ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៥នេះ មានការភ្ញាក់ផ្អើលនៅ ទីបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ដកំពង់ធំ បន្ទាប់ ពីជននេះ បានចងក នៅក្នុងមន្ទីរ ឃុំឃាំង ប៉ុន្ដែ ពេលអ្នកកាសែត ចុះទៅយក ព័ត៌មាន និងសួរ ពីមូលហេតុនោះ មិនត្រូវបាន អនុញ្ញាតឱ្យ ចូលនិងផ្ដល់ព័ ត៌មាននោះទេ ។

សូមបញ្ជាក់ថា ជនសង្ស័យកុយ ផល អាយុ៤០ឆ្នាំ បានចាប់រំលោភ ម្ដាយក្មេក ដែល មានវ័យ៨៧ឆ្នាំ រហូតបានសម្រេច កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិ តាប៉ុក ឃុំឈូកខ្សាច់ ស្រុក បារាយណ៍ ខេត្ដ កំពង់ធំ ហើយត្រូវបាន ចាប់ខ្លួនពីសំណាក់ កម្លាំងកងរាជអាវុធហត្ថ ស្រុកបារាណ៍ នៅ ក្រោយពេលកើតហេតុ ។ ជនសង្ស័យ ត្រូវបានកម្លាំង អាវុធហត្ថ ស្រុកបារាយណ៍ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ដ ដើម្បីបន្ដការសួរនិងបញ្ជូន ទៅកាន់តុលាការ ប៉ុន្ដែអកុសលជននេះបាន សម្រេចបញ្ចប់ ជីវិតរបស់ខ្លួនតែម្ដង ។

មន្ដ្រីអាវុធហត្ថស្រុកបារាយណ៍បានឱ្យ ដឹងថា ដោយសារតែ មានអាការៈ ស្រវឹងខ្លាំង បានជំរុញឱ្យជន សង្ស័យរូបនេះ ប្រព្រឹត្ដសកម្ម ភាព ដ៏ថោកទាបចាប់ រំលោភម្ដាយក្មេកដែល មានវ័យចាស់ ជរាយ៉ាងដូច្នេះ  ។ 

ដកស្រង់ពី៖ដើមអម្ពិល