Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកទំនិញ បុករថយន្ត Lexus ស្លាប់ និងរបួស ១១នាក់ នៅស្រុកសំពៅលូន

  • បោះពុម្ព

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានផ្តាច់ជីវិត មនុស្ស៤នាក់ ក្នុងនោះមាន កុមារ២នាក់ និង រងរបួស ធ្ងន់ស្រាល ៧នាក់ នៅលើផ្លូវជាតិ លេខ៥៩A នៅចំណុចកូនភ្នំ ខាងជើងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាលចរាចរណ៍ ដែលចុះទៅពិនិត្យ កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានបង្កឡើង ដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7448 បានបុករថយន្តម៉ាក លុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2514 ដែលបើកបរ បញ្រ្ជាសទិសគ្នា ។ បើតាមសាក្សី ឃើញហេតុការណ៍ បានឲ្យដឹងផងដែរថា រថយន្តទាំងពីរគ្រឿង បានបុកគ្នា លាន់ឮដូចរន្ទៈ គ្រាដែល រថយន្តនីមួយៗ សុទ្ធមានល្បឿន លឿនដូចគ្នា ។ រថយន្តទាំង២ បានរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះ ធ្វើដំណើរតាម រថយន្តលុច្សស៊ីស ទាំងអស់ ត្រូវបានគេបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែក អ្នកបើកបរ រថយន្តដឹកទំនិញ និងជាជនដែលត្រូវសមត្ថកិច្ច អះអាងថា ជាអ្នកបង្កគ្រោះថ្នាក់ ចរាចរនោះ បានរត់គេចខ្លួន បាត់ទៅហើយ ។ 

នគរបាល បានបង្ហាញ អត្តសញ្ញាណ ជនរងគ្រោះថា ជាអ្នករស់នៅ ក្នុងខេត្តប៉ៃលិន។ គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យ មនុស្ស ៤នាក់ស្លាប់ រួមមាន៖ ឈ្មោះ លាង សីហា ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ, ជ្រុយ ចិន្តា ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិ ស្ទឹងកាច់ សង្កាត់ សាលាក្រៅ ក្រុង-ខេត្តប៉ៃលិន និងកុមារា ២នាក់ទៀត ក៏ស្លាប់ផងដែរ ។

ដោយឡែក អ្នករងរបួស ធ្ងន់-ស្រាល ៧នាក់ រួមមាន៖ ឈ្មោះ សៀក គឹមហាន ភេទស្រី អាយុ ៤៩ឆ្នាំ, ឈ្មោះ ធី គឹមរ៉ុង ស្រី អាយុ ២៥ឆ្នាំ, ឈ្មោះ ចាន់ ឃាង ស្រី អាយុ ៣០ឆ្នាំ, ឈ្មោះ ជួត សុខុម ស្រី អាយុ ២៧ឆ្នាំ, ឈ្មោះ ជួត សារដ្ឋ ប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ជួត សារី ស្រី អាយុ ២២ឆ្នាំ, ឈ្មោះ ជួត សាវន្ត័ ប្រុស អាយុ ១៦ឆ្នាំ, ជនរង គ្រោះទីលំនៅ ភូមិដីថ្មី សង្កាត់សាលាក្រៅ ក្រុង-ខេត្តប៉ៃលិន ។

បើតាមការបញ្ជាក់ ពីសមត្ថកិច្ច បានឲ្យដឹងថា មានទារិកាម្នាក់ នៅមានជីវិត។ សមត្ថកិច្ច បានប្រមូលរថយន្ត ដែលខូចខាតស្ទើរ ខ្ទេចខ្ទីទាំងពីរគ្រឿង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នា ជាក្រោយ៕

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល