បណ្តាញសង្គម

អាជ្ញាធរ និងអាវុធហត្ថ ខណ្ឌមានជ័យ ចុះបង្ក្រាប ទីតាំងបាញ់អាប៉ោង និងបៀរ ឃាត់ខ្លួនមនុស្ស ៥នាក់

ភ្នំពេញ : កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ សហការជាមួយ កម្លាំងប្រជាការពារ ដឹកនាំដោយ អភិបាលរងខណ្ឌ លោក ឌី រ័ត្នខេមរុណ នៅល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ

បានចុះទៅបង្ក្រាប ទីតាំងល្បែងបាញ់អាប៉ោង និងលេងបៀរ មួយកន្លែង ស្ថិតនៅ ភូមិព្រែកតាគង់១ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួន មនុស្ស៥នាក់ ។ ក្រៅពីការឃាត់ខ្លួន មនុស្ស សមត្ថកិច្ច ក៏បានដកហូត ចានបាញ់អាប៉ោង ១ ទូរស័ព្ទ ៥គ្រឿង គ្រាប់បាញ់អាប៉ោង ៦គ្រាប់ហើយ ត្រូវបានបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថ ខណ្ឌដើម្បីចាត់ការតាមនីតិវិធី ៕ 





ដកស្រង់ពី៖ដើមអម្ពិល