Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់រថយន្តទំនើប ដឹកឈើក្រញូង១គ្រឿង ប្រុងលោតឆ័ត្រចេញទៅក្រៅប្រទេស

  • បោះពុម្ព

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថ ប៉ុស្តិ៍សន្តិសុខ ៩៩៩ ប្រចាំស្រុកមាឡៃ សហការជាមួយ អាវុធហត្ថ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះបង្រ្កាប ចាប់រថយន្តទំនើប ដឹកឈើ១គ្រឿង នាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ និងបានរឹបអូស វត្ថុតាង ឈើគ្រញូងមួយចំនួន ។

មន្រ្តីអាវុធហត្ថ ប្រាប់ថា រថយន្តទំនើបនោះ ម៉ាក TOYOTA HIGLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7393 មានអ្នកបើកបរ ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយឃាត់ខ្លួន និងរឹបអូសឈើ មន្រ្តីអាវុធហត្ថ បានបញ្ជូន សំណុំរឿងបន្តទៅ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖ Fresh News