បណ្តាញសង្គម

ឆាបឆេះព្រៃចំការស្វាយ៖ អ្នកភូមិព្រៃគប់ ខ្លាចរាលឆេះផ្ទះ តែកម្លាំងសមត្ថកិច្ចចម្រុះ តស៊ូពន្លត់បានសម្រេច

បន្ទាយមានជ័យៈ ភ្លើងបានឆាបឆេះព្រៃចំការស្វាយ ទំហំ ៤-៥ ហិកតា នាំឱ្យប្រជាពលរដ្ឋ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ័យខ្លាចស្លន់ ស្លោរ ថានឹងអាចរាលឆេះផ្ទះពួកគាត់ នៅក្បែរៗនោះ ប៉ុន្តែត្រូវមន្ត្រីអាជ្ញាធរ កងកម្លាំង ចម្រុះ បានប្រើរថយន្តបាញ់ទឹក អស់រយៈពេល ៣ ម៉ោង ទើបពន្លត់អគ្គិភ័យនោះ បានសម្រេច ។

អគ្គិភ័យនោះ បានកើតឡើង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតភូមិ-សង្កាត់ ដូចខាងលើ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ អគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរ , បារម្ភយ៉ាងខ្លាំង ខ្លាចគ្រប់គ្រងមិនបាន ។

ទោះយ៉ាងណា ភ្លើងដែលឆេះ ចាប់ពីម៉ោង ៩ ដល់ ១១ៈ៣០ នាទី យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អាចគ្រប់គ្រង ស្ថានភាពបាន ក្នុងនោះ កម្លាំងរាប់រយនាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនកាស៊ីណូ សរុបជិត ១០ គ្រឿង បានបាញ់ទឹកពន្លត់ និងកម្លាំងអន្តរាគមន៍ ជាច្រើននាក់ ។

ម្ចាស់ទីតាំង និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានកំពុងបន្តស្រាវជ្រាវ រកមូលហេតុ នៃការឆេះដ៏សន្ធោរសន្ធៅនេះ ៕

ដកស្រង់ពី៖រស្មីកម្ពុជា