បណ្តាញសង្គម

ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ ចាប់​បាន​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ គ្រោងនឹងបញ្ជូនជនសង្ស័យម្នាក់ជាក្រុមដៃមឹក ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ ក្រោយពីលេងល្បិច និងស្ទីលដដែលៗ ធ្វើជាអ្នកលក់នៅផ្សារផេនសលមាត់ទន្លេ ហើយបញ្ជាទិញគ្រឿងអលង្ការ តាមអនឡាញ ដែលមានតម្លៃសរុបជិត ៥,០០០ដុល្លារអាមេរិក ។

ជនសង្ស័យមានឈ្មោះ សឿម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា កាលនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានសហការប៉ុស្ត៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចគ្រឿងអលង្ការ ដែលមានតម្លៃសរុបជាង៤,៦៥០ដុល្លារអាមេរិក នៅចំណុចក្នុងផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យបានធ្វើសកម្មភាពលួចគ្រឿងអលង្គារពីជនរងគ្រោះឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរបដឹកអ៊ីវ៉ាន ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នវង្ស ភូមិ២ សង្កាតស្រះចក ខណ្ឌដូន ពេញ ។ ក្នុងនោះដែរសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖

លោហៈធាតុពណ៍ទង់ដែង ១ឈុត មានតម្លៃសរុប ៤,៦៥០ដុល្លារអាមេរិក ។ ទូរសព្ទដៃម៉ាក Xaoml ពណ៍ខ្មៅ ១គ្រឿង នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ១គ្រឿង ។

សមត្ថកិច្ចឲ្យដឹងទៀតថា ដើមចម នៃការចាប់ខ្លួនក្រុមដៃមឹកខាងលើនេះ នៅវេលាម៉ោងប្រមាណ០៣រសៀលថ្ងៃខែខាងលើនេះ ជនរងគ្រោះ បានដឹកអីវ៉ាន់គ្រឿងអលង្ការលោហៈធាតុពណ៌ទង់ដែង (ខ្សែ.ក តម្លៃ៤,៦៥០ដុល្លារអាមេរិក) ដែលជនសង្ស័យបានកម្ម៉ង់តាមផេកឈ្មោះហាងលក់គ្រឿងអលង្ការយូនិក យកមកឲ្យនៅចំនុចផ្សារផេនសល ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលយកអីវ៉ាន់មកដល់ ជនសង្ស័យ សុំពិនិត្យមើលខ្សែ.ក គ្រឿងអលង្ការលោហៈធាតុពណ៌ទង់ដែង មុនប្រគល់ប្រាក់។

សមត្ថកិច្ចឲ្យដឹងបន្តថា ពេលបានអីវ៉ាន់ដល់ដៃ ជនសង្ស័យបានប្រើល្បិចថា បាញ់លុយតាម ABA ចំនួន២,០០០ដុល្លារអាមេរិករួចហើយ នៅសល់ឲ្យគិតជាលុយខ្មែរ នៅតូបរបស់ខ្លួន(ជនសង្ស័យ) ក្នុងផ្សារផេនសល ពេលនោះជនសង្ស័យ បានឲ្យជនរងគ្រោះយកម៉ូតូទៅផ្ញើកន្លែងផ្ញើម៉ូតូ បន្ទាប់មក ជនសង្ស័យក៏បានរត់គេចខ្លួន ខណៈពេលជនរងគ្រោះត្រឡប់មកវិញ មិនឃើញ ទើបនាំគ្នាផ្អើលឆោឡោឡើង ហើយសន្តិសុខផ្សារផេនសល ក៏ធ្វើការឃាត់ខ្លួនបាន និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ ដើម្បីនាំយកជនសង្ស័យ រួមទាំងវត្ថុតាងខ្សែ.ក គ្រឿងអលង្ការលោហៈធាតុពណ៌ទង់ដែង ទៅសាកសួរតែម្តង ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថា នៅពេលឃាត់ខ្លួនជនសង្ស័យទៅដល់ស្នាក់ការនគរបាលប៉ុស្តិ៍ ទើបដឹងថា ចោរស្ត្រីវ័យកណ្តាលរូបនោះ ជាមុខសញ្ញាចាស់ ធ្លាក់បានធ្វើសកម្មភាពលួចវត្ថុមានតម្លៃ ជាច្រើនលើកមកហើយ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារឯណោះ តាមល្បិច និងស្ទីលដដែលនេះ ។ អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយបានជាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការនោះ ចំណែកវត្ថុតាង បានប្រគល់ជូនទៅជនរងគ្រោះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព