បណ្តាញសង្គម

ន្តិសុខ រថយន្តពីរគ្រឿង បុកគ្នាបណ្តាលឱ្យអ្នកបើកបរ នៃភាគីម្ខាង បាត់បង់ជីវិត

កំពត: អ្នកបើកបរនៃភាគីម្ខាង បានស្លាប់ ក្រោយរថយន្តពីរគ្រឿង បុកគ្នា ពេលធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៣ កាលពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ហេតុការណ៍នេះ បានកើតឡើង ក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកដងទង់ បានប្រាប់ឱ្យដឹងថាៈ បុរសដែលបានស្លាប់ ក្នុងករណីខាងលើ ឈ្មោះ ក្រិញ ក្រៀម អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសូប៉េង ឃុំវត្តអង្គខាងជេីង ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី៥ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៦-១២៧ ពេលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរ នៃភាគីម្ខាងស្លាប់ភ្លាមៗ។

មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តម៉ាកហុីណូ ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-7748 និងកន្ទុយរ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ.ព្រះសីហនុ 4A-2687 បើកមកពី ទិសខាងលិច។

ស្របពេលនោះ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1983 មកពីមុខ ក៏បានបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នក បើកបររថយន្តនេះ ស្លាប់ភ្លាមៗតែម្តង។

ប្រភពដដែល បានបន្តថាៈ ក្នុងស្ថានភាពបែបនោះ អ្នកបើកបរ បានរត់គេចបាត់ ដោយបន្សល់ទុករថយន្តសណ្តោង នៅនឹងកន្លែងកើតហេតុ។ ពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនអ្នកបើកបរ រថយន្តសណ្តោង មកសាកសួរ និងកសាង សំណុំរឿងចាត់ការ តាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា