បណ្តាញសង្គម

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ឃា​.​តករ​បា​.​ញ់​ស​ម្លា​.​ញ់​ប្រពន្ធ ពី​បទ​ឃា​.​ត​កម្ម​ អាច​ជាប់គុក​ក្បែរ​​១​ជីវិត

រាជធានីភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ ជាឃាតករបា.ញ់សម្លា.ប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ.ឃា.តកម្មដែលមានស្ថានទម្ងន់ទោស និងបទ.កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត រួមនិងបទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២០២ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនសង្ស័យឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេរថយន្ត ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ទនាគារនៅខេត្តព្រះសីហនុ ១០ឆ្នាំ ពាក់ពន្ធករណីប្រើដំថ្មវាយ សម្លា.ប់មនុស្ស ហើយក៏ទើប នឹងចេញពីពន្ធនាគារព្រៃ.ស ជាង២ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន “ជាប់គុក២ឆ្នាំ” ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅអេណា អាយុ៣៤ឆ្នាំ មុខរបរសាឡន នាងធ្លាប់មានប្ដីទី១ កូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ ខែ គិតមកដល់ថ្ងៃ ដែលត្រូវប្ដីបា.ញ់សម្លា.ប់ ។ ជនដៃដល់ បានឆ្លើយយសារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះ គឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយ នៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត ។

ប៉ុន្តែនេះជាចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យជាមនុស្សជោគជាំ ទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ ។ ក្រោយបា.ញ់សម្លា.ប់ជនរងគ្រោះ រូបគេបានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួន បានប៉ុន្មានម៉ោងមកនោះ ។

ក្រោយពេលចូលសារភាព សមត្ថកិច្ចក៏បានទៅឆែកឆេរផ្ទះជនសង្ស័យ រកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លី ដែលខ្លួនបានយកមកប្រើប្រាស់បា.ញ់សម្លា.ប់ប្រពន្ធ គឺទិញមកពីព្រំដែនកម្ពុជាថៃ ។

សូមជម្រាបថា ៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតករបា.ញ់សម្លា.ប់ប្រពន្ធនោះ ម្តងនេះ អាចដេកគុកក្បែរមួយជីវិត ៕ 

ដកស្រង់ពី៖កោះសន្តិភាព