បណ្តាញសង្គម

រឿង​ទុក​ម៉ូតូ​មុខ​បន្ទប់​ធ្វើ​ឱ្យ​ទាក់​ដៃចង្កូត ខឹង​ហៅ​បក្សពួក​មក​កា​.​ប់​ផ្អើល​ពេញ​មុខ​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរស៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នាំខ្លួនយកទៅសាកសួរ បន្ទាប់ពីបក្សពួកគេបានប្រើអំពើហិ.ង្សា ដោយយកដាវកា.ប់ទៅលើភាគីជនរងគ្រោះ បណ្តាលឱ្យរងរបួសចំនួន២នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

 បើតាមប្រភពព័ត៌មានពីខាងជនរងគ្រោះ បាននិយាយប្រាប់ឱ្យដឹងថា បន្ទប់ជួលជនរងគ្រោះ និងបន្ទប់ជនបង្ក គឺនៅក្បែរគ្នា ហើយនៅមុនពេលកើតហេតុ ភាគីខាងជនរងគ្រោះបានផឹកស៊ីនៅក្នុងបន្ទប់ជួល ដោយមានគ្នាចំនួន៥នាក់ ក្នុងនោះស្រី២ និងប្រុស៣នាក់ និងបានទុកម៉ូតូនៅខាងមុខបន្ទប់របស់ខ្លួន។

 ប្រភពដដែលបន្តថា ចំណែកខាងជនបង្កវិញ ដំបូងមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មកដល់ចំណុចកើតហេតុមុខបន្ទប់ជួលជនរងគ្រោះ ជនបង្កក៏បានជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដែលទុកនៅខាងមុខបន្ទប់ ហើយជនរងគ្រោះក៏ស្រែកសួរថា «ម៉េចបងទើសម៉ូតូមែនបង» ជនបង្កក៏បាននិយាយអោយអាចម៍ទៅជនរងគ្រោះ។

លុះបន្ទាប់មក ជនបង្កទាំង២នាក់ក៏បានហៅបក្សពួកម្នាក់ទៀតមកវា.យ និងយកដាវមកកា.ប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន២នាក់ ក្នុងនោះជនរងគ្រោះម្នាក់បែកក្បាល និងម្នាក់ទៀតរងរបួសរយះដៃម្ខាង។

 ប្រភពដដែលបន្តទៀតថា ចំណែកជនបង្កវិញ ខណៈពេលកា.ប់ជនរងគ្រោះរងរបួសហើយ ជនបង្កម្នាក់បានរត់គេចខ្លួនបាត់ និង២នាក់ទៀតបានរត់ចូលបន្ទប់របស់ខ្លួនវិញបិទទ្វារជិតតែម្តង បន្ទាប់មក ខាងជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីជួយអន្តរាគមន៍ភ្លាមៗតែម្តង។

 ដោយសារការអនុញ្ញាតពីម្ចាស់ផ្ទះ កម្លាំងសមត្ថកិច្ចបានបុកចូលផ្ទះជួលខាងលើ ដោយស្រែកនៅខាងក្រៅបន្ទប់អោយជនបង្កបើកទ្វារ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ក៏បានឃាត់ជនបង្កបានម្នាក់ និងបក្សពួក២នាក់ទៀត ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ រួមដកហូតម៉ូតូចំនួន៣គ្រឿងផងដែរ ។

 ក្រោយពេលកើតហេតុ ជនរងគ្រោះទាមទារសំណងថ្លៃព្យាបាលរបួសចំនួន១៥០ដុល្លារ ហើយភាគីបង្កមិនមានតំណាងមកដោះស្រាយ ក៏រង់ចាំនៅព្រឹកថ្ងៃទី១៥ ខែមីនា ដើម្បីដោះស្រាយថ្លៃព្យាបាល ៕

ដកស្រង់ពី៖កោះសន្តិភាព