បណ្តាញសង្គម

រដ្ឋបាលខណ្ឌចំការមន បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យទីតាំងហាងម៉ាស្សា រ៉ូមែន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណេត អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងហាងម៉ាស្សា រ៉ូមែន កាលពីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ អាជ្ញាធរ បានរកឃើញថា ម្ចាស់អាជីវកម្ម ឈ្មោះ ម៉ាយ ចន្ធូ ភេទស្រី មានលិខិតអនុញ្ញាតពាណិជ្ជកម្ម ព្រមទាំងមានលិខិតបញ្ជាក់វិធានសុវត្ថិភាព ទេសចរណ៍ និងអាជ្ញាបណ្ណទេសចរណ៍ត្រឹមត្រូវ ពោលគឺ ទីតាំងខាងលើ មានចំនួន ២ជាន់ ដោយជាន់ទី១ មានចំនួន ៤បន្ទប់, ជាន់ទី២ មានចំនួន ៤បន្ទប់ និងជាន់ផ្ទាល់ដី មានចំនួន ២បន្ទប់ ដោយឡែក តាមបន្ទប់នីមួយៗ មានបំពាក់ទៅដោយភ្លើងពណ៌ អាងងូតទឹក និងគ្រែ ផងដែរ ។

ជាមួយគ្នានេះ លោកអភិបាលរង បានណែនាំទៅម្ចាស់ទីតាំងខាងលើ គឺមិនអនុញ្ញាត ឱ្យមានការលេងល្បែងស៊ីសង ខុច្បាប់គ្រប់ប្រភេទ និងជួញដូរ ឬប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត ដោយក្នុងនោះ លោកសង្កត់ធ្ងន់ អំពីបុគ្គលិក ជាជនជាតិបរទេស គឺត្រូវតែមានឯកសារត្រឹមត្រូវ ពីក្រសួងការងារ បើទោះបីជាមានច្បាប់ អាជីវកម្មយ៉ាងណាក៏ដោយ៕

ដកស្រង់ពី៖រស្មីកម្ពុជា