បណ្តាញសង្គម

អគ្គិភ័យឆេះផ្ទះអស់​ ៥ខ្នង នៅខណ្ឌចំការមន​មូលហេតុឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៥ ខ្នង ទាំងស្រុងបានកើតឡើងនៅវេលាម៉ោង ៧និង៤៥ នាទី ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ដោយប្រេីប្រាស់ទឹកអស់១៤ឡាន។សមត្ថកិច្ច បានឲ្យដឹងថាៈ

ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ យូដារ៉ា អាយុ ៣៦ ឆ្នាំ។ ប្រភេទសំណង់ផ្ទះឈេីប្រក់ស័ង្កសី ទំហំ ៤ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ចំពោះករណីអគ្គិភ័យ ខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះ សំណង់មិនរៀបរយ អស់ចំនួន ៥ ខ្នងផ្ទះ រួមទាំងសម្ភារៈប្រេីប្រាស់ ប្រចាំថ្ងៃ អស់ទាំងស្រុង ។

ប្រតិបត្តិការក្នុងការបាញ់ពន្លត់ មានរថយន្ដការិយាល័យជំនាញ ចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់ ៨ ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន ២ គ្រឿង ប្រើប្រាស់ចំនួន ២ ឡាន, រថយន្តស្រាបៀរកម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ចំនួន ១ ឡាន, រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ២ គ្រឿង ប្រើប្រាស់ចំនួន ២ ឡាន និងរថយន្ត ក្រុមហ៊ុនកោះនរា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ ឡាន។

សមត្ថកិច្ច ក៏បានបញ្ជាក់ថាៈ ដោយនៅក្នុងគ្រោះអគ្គិភ័យ ខាងលេីនេះ គឺមិនបាន បណ្តាលឲ្យអ្នកណាម្នាក់ រងរបួសនោះឡេីយ ៕

ដកស្រង់ពី៖រស្មីកម្ពុជា