បណ្តាញសង្គម

ចាប់​បាន​មុខសញ្ញា​ឆក់​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់ និង​ម្នាក់​ទៀត​គេចខ្លួន​បាត់

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្របួចបានមុខសញ្ញាឆក់កាបូបកាបូបកម្មការិនីរោងចក្រម្នាក់ និងបន្តតាមចាប់ខ្លួនបក្សពួកម្នាក់ទៀតដែលកំពុងគេចខ្លួន។

ជនសង្ស័យខាងលើនេះមានឈ្មោះ រ៉េត ទី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរស្តៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហើយការឃាត់ខ្លួនមុខសញ្ញាឆក់ម្នាក់នេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា កាលពីចន្លោះម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ០១ករណីកើតឡើង ដែលបង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាករ៉ាយឌឺ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0945 ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ រ័ត្ន មុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោង ចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យជនរង គ្រោះដួលម៉ូតូរងរបួសធ្ងន់។

ករណីខាងលើនេះ ជនរងគ្រោះបាត់បង់កាបូប១ ហើយក្នុងនោះមានប្រាក់ ១០០០០០ រៀល (ដប់ម៉ឺនរៀល) និងទូរស័ព្ទដៃម៉ាក LG ចំនួន១គ្រឿងផងដែរ។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជិះម៉ូតូរត់គេចខ្លួនទៅដល់ឃុំអូរជ្រៅ រួចក៏ផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់ ដោយបាត់បន្សល់ទុកនូវវត្ថុតាងរួមមាន ៖

១- ម៉ូតូ០១គ្រឿង ម៉ាករ៉ាយឌឺ ស៊េរីឆ្នាំ២០ ១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F Q- 09 45 ជិះធ្វើសកម្មភាព, ២-អាវ១, ៣- មួកសុវត្ថិភាព០១, ៤-កាបូបលុយ ពណ៌ខ្មៅ ចំនួន១ ក្នុងនោះ មានលុយចំនួន១០០០០០រៀល (ដប់ម៉ឺនរៀល) និងទូរស័ព្ឌម៉ាក LG ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋានគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉េត ទី នៅចំណុចក្នុងវត្ត ស្ថិតក្នុងភូមិក្ដុល ឃុំត្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

រីឯម្នាក់ទៀតឈ្មោះ រ៉ាន់ បូរិទ្ធ កំពុងរត់គេចខ្លួន។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព