បណ្តាញសង្គម

ដុត​បំផ្លាញ​ចោល​បារី​ម៉ាក TEXAS (​ក្លែងក្លាយ​) ចំនួន​៤១​ប៉ិច នៅ​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ចាត់តាំងលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង

ដឹកនាំដោយលោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារង បានធ្វើការដុតបំផ្លាញចោល បារីម៉ាកTEXAS (ក្លែងក្លាយ) ចំនួន៤១ប៉ិច នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។

សូមជម្រាបថា បារីម៉ាកTEXAS (ក្លែងក្លាយ) ចំនួន៤១ប៉ិចនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងដកហូតបានពីឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅក្នុងក្រុមទី០៨ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ៕

ដកស្រង់ពី៖កោះសន្តិភាព