បណ្តាញសង្គម

ស្រ្តីម្នាក់ រៀនបើករថយន្ត បណ្ដាលឱ្យបុកមនុស្ស ស្លាប់ពីរនាក់ និងរងរបួសធ្ងន់ធ្ងរ បួននាក់

បន្ទាយមានជ័យៈ ស្រ្តីម្នាក់ រៀនបើកបររថយន្ត ដោយប្តីជាអ្នក បង្ហាត់ ចេះតិចតួច បានបើកបុកអ្នកជិះម៉ូតូ ឱ្យរងរបួស ហើយដោយមានការភ័យ ស្លន់ ស្ត្រីនោះ បើករថយន្តកាន់តែលឿន ហើយមកបុកអ្នកលក់ដូរ ដែលកំពុងអង្គុយ លក់ បន្លែ សាច់ បណ្តាលឱ្យមនុស្ស បីនាក់ ស្លាប់ និង បួននាក់ រងរបួសធ្ងន់ រួចរថយន្តនោះ បានជ្រុលចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិគុត្តសត ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុការណ៍ បាននិយាយប្រាប់ សារព័ត៌មានរស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមីនាថាៈ មុនពេលកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះ មានឈ្មោះ យាយនិន កំពុងអង្គុយលក់បន្លែ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងក្មេងម្នាក់ អាយុ ១២ ឆ្នាំ ស្លាប់នៅពេលបញ្ជូន ទៅមន្ទីរពេទ្យ និង បួននាក់ទៀត រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកអូរជ្រៅ។

ជនរងគ្រោះថ្នាក់ រស់នៅភូមិកើតហេតុ ខាងលើ ទាំងអស់គ្នា។ លោកពូ យឿន បាននិយាយប្រាប់ថាៈ មុនពេលគ្រោះចរាចរណ៍នេះ កើតឡើងគាត់កំពុងឈរទិញបន្លែរួច កុំអីស្លាប់ដែរ ដោយសារគាត់បានរត់ចេញផុត ចំណែកយាយ និន គាត់អង្គុយលក់ ងើបមិនរួច ស្រាប់តែរថយន្តបង្កហេតុ បានមកបុកពេញទំហឹង រួចរេចង្កូូតបុកមនុស្សជាច្រើនទៀត។

លោកមេប៉ុស្តិ៍រដ្ឋបាលឃុំគុត្តសត បាននិយាយប្រាប់ថាៈ ជនបង្កហេតុឈ្មោះ ដួង ផារី ភេទស្រី អាយុ ៤០ ឆ្នាំ និងប្តីអមដំណើរ ឈ្មោះ ដួង វាសនា អាយុ ៤២ ឆ្នាំ រស់នៅភូមិយាយអត់ ឃុំគុត្តសត ដែលបានបង្រៀនប្រពន្ធ បើកបររថយន្ត លើផ្លូវក្រួសក្រហម បើកបរលឿន ជាន់ហ្វ្រាំងខុស ដោយសារភ័យខ្លាំងពេក ជាន់ហ្គែរស្ទុះទៅមុខ បណ្តាលទៅបុកមនុស្ស កំពុងងអង្គុយលក់ដូុរបន្លែ ជាប់លើចញ្ចើមផ្លូូវលំ (ផ្សារជជុស) បណ្តាយឱ្យមនុស្សស្លាប់ ពីរនាក់ និងរងរបួស ធ្ងន់បួននាក់ ដែលឥឡូវ កំពុងដេកពេទ្យ មានឈ្មោះ រី រ័ត្ន ភេទស្រីិ អាយុ ២៦ ឆ្នាំ , ២.ឈ្មោះ ឃីយ យុុន ភេទប្រុុស អាយុ ៤០ ឆ្នាំ , ៣.ឈ្មោះ ង៉ា គឹមលៀង អាយុ ៤៤ ឆ្នាំ, ៤. ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ ២ ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូុរជ្រៅ ខេត្តបន្ទាមានជ័យ ។

សមត្ថកិច្ចជំនាញចរាចរណ៍ បានប្រគល់សាកសពជនរងគ្រោះថ្នាក់ចរាចរណ៍ ឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងបង្កហេតុ មន្ត្រីជំនាញ យកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ៕

ដកស្រង់ពី៖រស្មីកម្ពុជា