បណ្តាញសង្គម

កម្លាំង​នគរបាល​ស្រុក​វាល​វែង បង្ក្រាប​ក្មេង​ទំនើង​២​ក្រុម ករណី​វាយតប់​គ្នា

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍ប្រម៉ោយ កាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការរង បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួនពីរក្រុម ករណីវាយតប់គ្នា នៅចំណុចលើផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ រួមមាន ៖

១- ឈ្មោះ ទី ឆៃលី ហៅហួរ ភេទប្រុស អាយុ២១ឆ្នាំ

២- ឈ្មោះ សៀប ឈីត ភេទប្រុស អាយុ២០ឆ្នាំ

៣- ឈ្មោះ ញ៉ែម សិលា ភេទប្រុសអាយុ២៧ឆ្នាំ

៤- ឈ្មោះ រិន រិត ភេទប្រុស អាយុ២០ឆ្នាំ

៥- ឈ្មោះ ឃីម ប្រុស ភេទប្រុស អាយុ២១ឆ្នាំ ។

អ្នកទាំង០៥នាក់ ស្នាក់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានដកហូតវត្ថុតាង រួមមាន ៖ -ម៉ូតូម៉ាក វីនន័រ ចំនួន០១គ្រឿង -ម៉ូតូម៉ាក អ៊ិចសិនទ័រ ចំនួន០២គ្រឿង -ដែកទីបជ្រុង ចំនួន០៤ដើម -ខ្សែក្រវាត់ ពណ៌ខ្មៅ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាងខាងលើ ត្រវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព