បណ្តាញសង្គម

ស្ទឹងត្រែង៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីជាប់សង្ស័យដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិភ្នំធាតុ សង្កាត់–ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី នូ ហ៊ួរ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានប្រាប់ឱ្យដឹងថាៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ចាយ ចៅនិន ភេទប្រុស អាយុ ៤១ ឆ្នាំ ជាប់សង្ស័យដុតបំផ្លាញផ្ទះខ្លួន ឯង។ ទ្រព្យសម្បត្តិខូចខាតក្រោយពីភ្លើងឆេះ រួមមាន:១– ឆេះបន្ទប់ ១ (ជាន់ផ្ទាល់ដី) ២– ឈើប្រណីត ៥ស.ម គុណនឹង ២០ស.ម ចំនួន ៦០សន្លឹក និងតុមូល ១(មិនទាន់កែច្នៃ)។ លោកស្នងការ បានបញ្ជាក់ថាៈ មូលហេតុបណ្តាលឱ្យឆេះផ្ទះ ខាងលើនេះ គឺ អាចម្ចាស់ផ្ទះតែម្តង (បែកថ្នាំ) ជាអ្នកបង្ក ។

នៅក្នុងហេតុការណ៍នេះ កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយពន្លត់អគ្គិភ័យ ១គ្រឿង ប្រើប្រាស់ទឹក ២ឡានស្មើនឹង ៨ ម៉ែត្រគូប ទើបរលត់ទាំងស្រុង មិនរាលដាលកន្លែងផ្សេងទៀត។

ចំពោះឈ្មោះ ចាយ ចៅនិន ដែលសង្ស័យជា អ្នកបង្ក ត្រូវកម្លាំងនគរបាល នាំមកធ្វើការសួរបំភ្លឺ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា