បណ្តាញសង្គម

ជនសង្ស័យពីរនាក់ ហែកបន្ទប់ឃុំឃាំង របស់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់

ភ្នំពេញៈ ជនសង្ស័យចំនួន ពីរនាក់ ក្នុងនោះ មានជនបរទេស ម្នាក់ និងខ្មែរម្នាក់ បានហែកបន្ទប់ឃុំឃាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌ ឬស្សីកែវ រត់គេចខ្លួនបាត់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថាៈ ជនសង្ស័យទាំងពីរនាក់ ដែលហែក បន្ទប់ឃុំឃាំង រត់គេចខ្លួន មានដូចជា ទី១. បុរសជនជាតិស្បែកខ្មៅពាក់ព័ន្ធ បទឧក្រិដ្ឋ (សម្លាប់មនុស្ស) និងទី២.ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ករណីលួចរថយន្ត RANGE ROVER ។

ប្រភពបានបន្តថាៈ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនសង្ស័យ ទាំងពីរនាក់នេះ យកមកវិញ ដើម្បីអនុវត្តតាមច្បាប់។ ទាក់ទងករណីនេះ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ៕

ដកស្រង់ពី៖រស្មីកម្ពុជា