បណ្តាញសង្គម

ចាប់​វៀតណាម​ប្រុស​-ស្រី​នៅ​ក្រុង​បា​វិត ពីបទ​​ជួ​.​ញ​.​ដូរ​និង​ចែកចាយ​គ្រឿ​.​ង​.​ញៀ​.​ន​

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ឧសភា បានចាប់បញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន០៥នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះស្រីម្នាក់៖

១-ឈ្មោះ វិន វាំងខា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ជាបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូម៉ុកបាយ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។២-ឈ្មោះ ដាំង មិនវ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ជាបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៣-ឈ្មោះ លី ទឹងផាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៤-ឈ្មោះ វ៉ ធីកាំទូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៥-ឈ្មោះ ង្វៀង ចុងហ៊ីវ ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៥៨កញ្ចប់ មានទម្ងន់ ១៩៦,៦៦ក្រាម(គិតទាំងសំបកវេចខ្ចប់)។ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០១កញ្ចប់=៤១គ្រាប់មានទម្ងន់៤,៥០ (គិតទាំងសំបកវេចខ្ចប់)។ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់=១២គ្រាប់ មានទម្ងន់ ៤,៧៣ ក្រាម(គិតទាំងសំបកវេចខ្ចប់) ។

ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៤កញ្ចប់=២១គ្រាប់កន្លះមានទម្ងន់១១,៣៩ក្រាម(គិតទាំងសំបកវេចខ្ចប់) ។ ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន០១កញ្ចប់=១២គ្រាប់មានទម្ងន់ ២,០២ក្រាម(គិតទាំងសំបកវេចខ្ចប់)។ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០១កញ្ចប់=០១គ្រាប់មានទម្ងន់០,៦៣ក្រាម(គិតទាំងសំបកវេចខ្ចប់)។

ថ្នាំគ្រាប់ពណ៌ត្នោតចំនួន០១កញ្ចប់=០១គ្រាប់មានទម្ងន់ ០,៦២ក្រាម(គិតទាំងសំបកវេចខ្ចប់)។ ម្សៅម៉ត់ពណ៌សចំនួន៣២កញ្ចប់ មានទម្ងន់៤០,០៩(គិតទាំងសំបកវេចខ្ចប់)។ ម្សៅម៉ត់ពណ៌ត្រួយចេកចំនួន០១ កញ្ចប់មានទម្ងន់០,៤៩(គិតទាំងសំបកវេចខ្ចប់)។ ថ្នាំជក់ចំនួន០១ កញ្ចប់ មានទម្ងន់១,០០(គិតទាំងសំបកវេចខ្ចប់)។

ម្សៅកញ្ចប់ពណ៌ក្រហមចំនួន០៥ កញ្ចប់មានទម្ងន់១២៤,៧៥ ក្រាម(គិត ទាំងសំបកវេចខ្ចប់)។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង និងម៉ូតូចំនួន០៣ គ្រឿង។ ទូរស័ព្ទដៃចំនួន១៣ គ្រឿង។

លិខិតឆ្លងដែនចំនួន០៣ ក្បាល។ អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាមចំនួន០៤ សន្លឹក។ បណ្ណបើកបរចំនួន០១ សន្លឹក១៨.សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព