បណ្តាញសង្គម

អគ្គិភ័យ កំពុង​ឆាបឆេះ​កា​ស៊ី​ណូ​ឃ្វី​ន​កូរ​ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋម បានអោយដឹងថា នៅវេលាម៉ោង០៩និង៥៣នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីអគ្គិភ័យ កំពុងឆាបឆេះនៅកាស៊ីណូ ឃ្វីនកូរ ជិតសាលាខេត្តចាស់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះនៅទីតាំងកើតហេតុផ្ទាល់ផងដែរ។ បើតាមសមត្ថកិច្ច អោយដឹងជាបឋមថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់ដឹងនៅឡើយទេ ។ ព័ត៌មានបន្ថែមនឹងផ្សាយជូនជាបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព