បណ្តាញសង្គម

ប៉ូលិសបញ្ជូនស្ត្រីស្រស់ស្អាត លក់ផលិតផល តាមអនឡាញ ទៅតុលាការ ខណៈមានអ្នកអន្តរាគមន៍

ភ្នំពេញៈ សមត្ថកិច្ច បានបញ្ជូនខ្លួនស្ត្រី ស្រស់ស្អាតម្នាក់ ដែលជាអ្នកលក់ ផលិតផលតាមអនឡាញ ទៅសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ នេះ គឺមកដល់ពេលនេះ ចៅក្រម នៅមិនទាន់សម្រេច យ៉ាងណានៅឡើយទេ ខណៈមានអ្នកអន្តរាគមន៍ រត់ការដោះលែងស្ត្រីរូបនោះ នៅក្រៅឃុំ។ នេះបើយោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ។

ស្ត្រីស្រស់ស្អាត ដែលចាប់ខ្លួនបញ្ជូនទៅតុលាការ មានឈ្មោះ ញឹម សុខឡេង អាយុ ២៧ ឆ្នាំ មានទីលំនៅក្នុងបុរី ប៉េងហួត បឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ត្រីរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នឹងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធករណីជេរប្រមាថ ជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។

ប្រភព បានបញ្ជាក់ថា សមត្ថកិច្ច ចាប់ខ្លួនស្ត្រីរូបនេះ តាមពាក្យបណ្តឹងរបស់អតីតម្តាយ ក្មេក ប្តឹងពីបទជេរប្រមាថ ជាសាធារណៈ បទហឹង្សាដោយចេតនា និងបទរំលោភ លំនៅដ្ឋាន៕

ដកស្រង់ពី៖រស្មីកម្ពុជា